កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ត្រូវបាន​កែលម្អរ និងដាក់ឱ្យប្រើប្រាស់

2024/07/08 10:35:39 pm        449

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នកម្មលើកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh។ កម្មវិធីទូរស័ព្ទដៃ និងគេហទំព័រនេះ ជាបណ្តុំមាតិកាឌីជីថល សម្រាប់ការគាំទ្រដល់ការរៀនស៊ីជម្រៅ ការបង្រៀនពីចម្ងាយ ការផ្សព្វផ្សាយសៀវភៅសិក្សា ការ​ពង្រឹង​សមត្ថភាពអំណាន ការបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប ការពង្រីក​ចំណាប់​អារម្មណ៍​លើ​វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការធ្វើតេស្តសមត្ថភាព និង ការអនុវត្តក្នុង​បន្ទ​ប់​ពិសោធន៍​វិទ្យាសាស្រ្ត។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្ម​វិធី​ទូរសព្ទ​ដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh គឺជាវេទិកា​ឌីជីថល​មួយ ក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួងអប់រំ។ កម្មវិធីនិងគេហទំព័រនេះ ប្រមូល​ផ្តុំមាតិកាឌីជីថលពេញលេញ និងសម្បូរបែប ដោយមានវីដេអូ សន្លឹកកិច្ចការ និងសៀវភៅ​អនុវត្ត​គ្រប់​កម្រិតថ្នាក់ គ្រប់មុខវិជ្ជា ហើយគ្រប់មេរៀន ដែលផ្តោតគោលដៅ​លើ​ការ​ពង្រឹង​តួនាទី​គ្រូ​ក្នុង​ការ​តម្រង់ទិសការសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំឌីជីថល។

លក្ខណៈពិសេសនៃវេទិកាឌីជីថលនេះ គឺផ្តោតលើការលើកកម្ពស់តួនាទីគ្រូកាន់តែប្រសើរជាងមុន ក្នុង​ការពន្យល់ណែនាំសិស្ស ឱ្យទទួលបានបទពិសោធន៍ពីការសិក្សាកាន់តែពេញលេញ និង​ទទួលបា​ន​លទ្ធផលនៃការសិក្សាកាន់តែប្រសើរ។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃ​ក្រសួងអប់រំ យុវជន និងកីឡា បានវិភាគទិន្នន័យស្តីពីចំណង់ចំណូលចិត្ត និងបែបផែន នៃកា​រ​សិក្សា​របស់​សិស្សានុសិស្សកម្ពុជា ដើម្បីបង្កើតប្រព័ន្ធវិភាគដើម្បីផលិតជាបន្តបន្ទាប់ នូវមាតិកា​ឌីជីថល​ដែលមានភាពពេញលេញ ហើយកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ក្លាយទៅជាអេកូស៊ីស្តែមនៃការអប់រំឌីជីថល ដោយ មានសមាស​ធាតុ​សំខាន់​ៗ​ចំនួន៨ ៖

១. សិក្ខាល័យ ៖ គាំទ្រការរៀនដោយស៊ីជម្រៅដោយធនធានសិក្សា សំបូរបែប និងលើក​កម្ពស់​លទ្ធផល​នៃ​ការសិក្សារបស់សិស្ស ពីថ្នាក់ទី៧ដល់ទី១២ គ្រប់មេរៀន មុខវិជ្ជា និងកម្រិតថ្នាក់ ដោយ​មាន​កញ្ចប់វីដេអូ និងសន្លឹកកិច្ចការរៀនជាលក្ខណៈសង្ខេបមុនពេលចូលរៀន ឬរៀន​ជា​ពិស្តារ​ជួយ​ដល់ការរៀនក្នុងថ្នាក់ និងសំណួរចម្លើយបន្ទាប់ពីរៀនក្នុងថ្នាក់រួច។

២. បណ្ណាល័យ ៖ ឃ្លាំងសៀវភៅសម្រាប់ការសិក្សាពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា ដែល​អាច​ប្រើប្រាស់ជាធនធានសិក្សា និងធនធានអំណាន។

៣. បាក់ឌុប ៖ កម្រងឯកសារ និងវិញ្ញាសា​ពង្រឹង​សមត្ថភាព​សម្រាប់​សិស្សានុសិស្ស​ត្រៀម​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ ។

៤. សាស្រ្តាល័យ ៖ បណ្តុំវីដេអូកំសាន្តនិងអប់រំ លើកកម្ពស់ចំណាប់​អារម្មណ៍​លើ​ការ​អប់​រំ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា សម្រាប់សិស្សានុសិស្សវ័យក្មេង ដោយប្រែក្លាយភាពស៊ាំញ៉ាំ និង​ស្មុគ្រ​ស្មាញ​នៃ​វិទ្យាសាស្រ្ត មកជាការរីករាយកំសាន្ត ។

៥. Live Teaching ៖ ការបង្រៀនពីចម្ងាយដោយផ្សាយបន្តផ្ទាល់ ដោយ​សាស្រ្តាចារ្យ​ដែល​មាន​បទ​ពិសោធន៍ ជារៀងរាល់ថ្ងៃអាទិត្យពេញមួយថ្ងៃ និងជារៀងរាល់ល្ងាចវេលាម៉ោង១៩៖០០។

៦. ពិសោធន៍ ៖ កម្រងឯកសារសម្រាប់ការអនុវត្តជាក់ស្តែង និងការ​សិក្សា​ក្នុង​បន្ទប់​ពិសោធន៍​វិទ្យាសាស្រ្ត ។

៧. តេស្តសមត្ថភាព ៖ វេទិកាអន្តរកម្មសម្រាប់វាស់ស្ទង់សមត្ថភាពសិស្ស ដោយ​វិញ្ញាសា​ថ្នាក់​ជាតិ និង​អន្តរជាតិ មានលក្ខណៈអន្តរកម្ម ដែលអនុញ្ញាតឱ្យសិស្សអាចវាយតម្លៃសមត្ថភាពខ្លួន នៅ​ពេល​បញ្ចប់មេរៀននីមួយៗ។

៨. អក្ខរា ៖ កម្មវិធីទូរស័ព្ទដៃដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាលើកដំបូង លើក​កម្ពស់​សមត្ថភាព​អំណាន ជាខេមរភាសា ជាពិសេសចំពោះសិស្សនៅកម្រិតមធ្យមសិក្សា ដែលមាន​បញ្ហា​ផ្នែក​អំណាន​។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញ​ឱ្យ​មាន​បរិវត្តកម្ម​ឌីជីថល​នៅ​ក្នុង​អេកូស៊ី​ស្តែម​នៃ​ការ​អប់រំ​ ដើម្បីកសាងមូលធនមនុស្សក្នុងបរិការណ៍នៃបរិវត្តកម្មសង្គមនិងសេដ្ឋកិច្ចឌីជីថល តាមរ​យៈ​ការ​ធ្វើស​មាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់​ពិសោធន៍​ឌីជីថល​នៅ​តាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិតមាតិកា​បង្រៀន និងផ្សព្វផ្សាយ ការងារទាំងនេះឱ្យកាន់តែទូលំទូលាយ៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm