
រដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួនលោក David Lammy បានប្រាប់សារព័ត៌មានរ៉យទ័រថា អង់គ្លេស ចង់បានជំហរមានតុល្យភាពចំពោះសង្រ្គាមនៅមជ្ឈិមបូព៌ា ហើយនឹងប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាថា បទឈប់បាញ់ត្រូវបានឈានដល់ ហើយចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានដោះលែង។
លោក Lammy កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលជាការធ្វើដំណើរទៅបរទេសលើកដំបូងរបស់លោក បន្ទាប់ពីជ័យជម្នះដ៏សន្ធឹកសន្ធាប់របស់គណបក្សការងារ នៅក្នុងការបោះឆ្នោតរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ ដែលបានបញ្ចប់រយៈពេល ១៤ឆ្នាំនៃរដ្ឋាភិបាលអភិរក្សនិយម និងបានជំរុញលោក Keir Starmer ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី។
លោក Lammy បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៊ែរឡាំងថា៖«ពេលវេលា បានមកដល់សម្រាប់ចក្រភពអង់គ្លេស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពិភពខាងក្រៅឡើងវិញ» ។

ខ្ញុំចង់ត្រលប់ទៅជំហរមានតុល្យភាពទៅលើអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។ យើងបានដឹងយ៉ាងច្បាស់ថា យើងចង់ឃើញបទឈប់បាញ់... យើងចង់ឃើញចំណាប់ថ្នូរទាំងនោះ ត្រូវបានដោះលែង។
លោកបានបន្ថែមថា៖«ការប្រយុទ្ធគ្នា ត្រូវតែបញ្ឈប់ ជំនួយត្រូវតែចូល ហើយខ្ញុំនឹងប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងការទូតទាំងអស់ ដើម្បីធានាថា យើងឈានដល់បទឈប់បាញ់នោះ»។