ស្វាយរៀង ៖ លោក ពុធ កាអុល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៨ ខែកក្កដា នេះបានប្រាប់BTVថា មកដល់ពេលនេះ មន្ទីរ និងរដ្ឋបាលស្រុក បានចុះបាញ់ថ្នាំ សម្លាប់ដង្កូូវហ្វូង ដង្កូវមូរស្លឹឹក និងរុយស សង្គ្រោះស្រូូវបានចំនួួន៤៧៥ហិកតា។
លោកបានបញ្ជាក់ថា នៅរដូវវស្សាឆ្នាំនេះ ខេត្តស្វាយរៀង បានរងផលប៉ះពាល់ដោយសារដង្កូវហ្វូង ដង្កូវមូរស្លឹក និងរុយស ចំនួន១៧ឃុំ ៩០ភូមិ គិតជាគ្រួសារ ៤ពាន់៨៩៦គ្រួសារ ក្នុងនោះស្រុករមាសហែក រងគ្រោះដោយសត្វល្អិតបំផ្លាញ ចំនួន១ពាន់៥៤៤ហិកតា ស្រុករំដួល ចំនួន១ពាន់១១៤ហិកតា ស្រុកស្វាយជ្រំ ចំនួន៦៤៥ហិកតា និងស្រុកកំពង់រោទិ៍ ចំនួន១៤៥ហិកតា។
លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការបើកយុទ្ធនាការរបាញ់ថ្នាំ ជំនាញក៏បន្តចុះអប់រំពន្យល់ពីវិធីបង្ការកម្ចាត់សត្វស្អិតាមភូមិឃុំមួយចំនួន និងបែងចែកវ៉ាក់សាំងជូនពលរដ្ឋសម្រាប់បាញ់កម្ចាត់ដង្កូវ និងរុយស ផងដែរ ។

















