កាកបាទក្រហម នាំយកទេយ្យទាន-បច្ច័យ ប្រគេនព្រះសង្ឃវត្ដក្រពើហាក្នុងឱកាសបុណ្យចូលព្រះវស្សា

2024/07/09 12:15:08 am        141

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ដែលនិងខិតជិតចូលមកដល់នាពេលខាងមុខ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន-បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់ពីធ្វើបទនមស្ការព្រះរតនត្រ័យ និងវេរប្រគេនព្រះសង្ឃរួច ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យសហការីនាំយក ទេយ្យទាន និងបច្ចេយ មកប្រគេនដល់ជីវភាពព្រះសង្ឃ ដែលកំពុងគង់នៅសិក្សារៀនសូត្រនៅក្នុងវត្តនេះ។ ព្រះអង្គមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្នព្រះសង្ឃមកពីតាមបណ្តាខេត្តផ្សេងៗ មកសិក្សារៀនសូត្រ នៅក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហានេះ មានចំនួនរហូតដល់ទៅ២៣១អង្គ ហើយកំពុងមានជីវភាពខ្លះខាតខ្លាំង ដោយក្នុងមួយថ្ងៃៗ ត្រូវចំណាយអង្ករចំនួន១០០គីឡូក្រាម និង បច្ចេយចំនួន១លានរៀលជាប្រចាំ សម្រាប់ផ្គត់ផ្គងចង្ហាន់ព្រះសង្ឃ។

លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានឱ្យដឹងថាបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកបានជ្រាបពីថេរដីកា របស់ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ រួច សម្តេចប្រធានលោកបានសម្រេចប្រគេនទេយ្យទាន និងបច្ចេយ ដល់វត្តប្រជុំនទី ហៅវត្តក្រពើហា ៣ដងក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំនេះតទៅ ដែលកន្លងមក២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលធ្វើឱ្យជីវភាពរបស់ព្រះសង្ឃនៅក្នុងវត្តក្រពើហាមានការខ្វះខាតចង្ហាន់។

ព្រះចៅអធិការវត្តប្រជុំនទី សូមឱ្យមហាកុសលផលបុណ្យទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុសង្គមជាតិផងដែរ។

សូមបញ្ជាក់ថា ទេយ្យទានដែល កាកបាទក្រហមកម្ពុជា ប្រគេនវត្តក្រពើហារនាពេលនេះរួមមាន៖ ទៀនវស្សា១គូ អង្ករ ៥តោន, មី៥០កេស, ត្រីខ៥កេសតូច, ទឹកស៊ីអ៊ីវ១០ឡូ, ទឹកត្រី១០ឡូ, ទឹកក្រូច១០កេស, ទឹកសណ្តែក១០កេស,មៀនកំប៉ុង២កេស,ទឹកបរិសុទ្ធអារុណា១០កេស,ទឹកដោះគោខាប់២កេស,អូរវ៉ាន់ទីន២កេស,ស្ករស២៥គីឡូក្រាម,តែ៥គីឡូក្រាម,ត្រីងៀត១២គីឡូក្រាម,សាច់ក្រក១២គីឡូក្រាម,ផ្លែឈើ១កន្រ្តក, និងបច្ច័យចំនួន៤០លានរៀល។ វេរប្រគេនព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ សាដក១ និងបច្ច័យ២លានរៀល ប្រគេនព្រះសង្ឃគង់អម៤អង្គ ១អង្គបច្ច័យ៥០ម៉ឺនរៀល និង លោកអាចារ្យ យាជី តាជី ក្រណាត់សម្នាក់១ដុំ៕ 

អត្ថបទៈ សំ ងីម​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm