
ក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធចិន និងបេឡារុស គ្រោងនឹងធ្វើការហ្វឹកហ្វឺនកងទ័ពរួមគ្នា នៅពាក់កណ្តាលខែកក្កដា នៅជិតទីក្រុង Brest ប្រទេសបេឡារុស។
ក្រសួង បានកត់សម្គាល់ថា ការបណ្តុះបណ្តាលដែលអនុលោមតាមផែនការឆ្នាំនេះ និងកិច្ចព្រមព្រៀងទៅវិញទៅមករវាងប្រទេសទាំងពីរ នឹងផ្តោតលើប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។

តាមរយៈលំហាត់ហ្វឹកហ្វឺនក្រុមចម្រុះ ទាហានពីភាគីទាំងពីរ នឹងរួមគ្នាធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ថ្នូរ និងបេសកកម្មប្រឆាំងភេរវកម្ម។
យោងតាមក្រសួងបានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះ មានគោលបំណងលើកកម្ពស់កម្រិតហ្វឹកហ្វឺន និងសមត្ថភាពសម្របសម្រួលរបស់កងទ័ពដែលចូលរួម ក៏ដូចជាធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ ស្តែង រវាងកងទ័ពនៃប្រទេសទាំងពីរ។