
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Paramount Global កាលពីថ្ងៃអាទិត្យ (ទី៧ ខែកក្កដា) បានអនុម័តការបញ្ចូលគ្នាជាមួយក្រុមហ៊ុន Skydance Media ដោយយល់ព្រមលើកិច្ចព្រមព្រៀង ដែលនឹងច្របាច់ចូលគ្នានូវស្ទូឌីយោវ័យចំនាស់បំផុតមួយរបស់ហូលីវូដជាមួយនឹងក្រុមហ៊ុនផលិតកម្មដែលកំពុងដំណើរការ។ នេះបើតាមប្រភពស្និទ្ធនឹងកិច្ចព្រមព្រៀងនេះ ដែលបានប្រាប់សារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងចុងក្រោយស្តីពីគោលការណ៍កំណត់រួមគ្នា Paramount-Skydance អាចត្រូវបានប្រកាសភ្លាមៗ កាលពីយប់ថ្ងៃអាទិត្យ ដោយបញ្ចប់ការចរចាជាច្រើនខែ ពោលគឺជាការពិភាក្សា ដែលហាក់ដូចជាបានបរាជ័យបាត់ទៅហើយ នៅពេលដែលក្រុមហ៊ុន Redstone បានលុបចោលការចរចារភ្លាមៗ កាលពីថ្ងៃទី១១ ខែមិថុនា។

កិច្ចព្រមព្រៀងនេះ គឺជាការបញ្ចប់នៃយុគសម័យមួយ សម្រាប់គ្រួសារ Redstone ដែលបុព្វបុរសរបស់ក្រុមហ៊ុន គឺលោក Sumner Redstone បានប្រែក្លាយខ្សែចង្វាក់នៃរោងកុនមើលតាមរថយន្តរបស់គ្រួសារទៅជាអាណាចក្រប្រព័ន្ធផ្សព្វផ្សាយ ដែលរួមមាន Paramount Pictures បណ្តាញផ្សព្វផ្សាយ CBS និងបណ្តាញទូរទស្សន៍ខ្សែកាប Comedy Central, Nickelodeon និង MTV៕