នាយករដ្ឋមន្ត្រីហុងគ្រី គាំទ្រផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន

2024/07/09 01:43:28 am        42

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំចិន លោក ស៊ី    ជីនពីង ( Xi Jinping) នៅទីក្រុងប៉េកាំងថា ប្រទេសហុងគ្រី គាំទ្រផែនការរបស់ប្រទេសចិន ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន MTI បានដកស្រង់សម្តីរបស់ប្រមុខរដ្ឋាភិបាលហុងគ្រីថា៖«ហុងគ្រី គឺជាប្រទេសដែលមានសន្តិភាព ដូច្នេះយើងគាំទ្រសន្តិភាព មិនមែនគាំទ្រសង្រ្គាមទេ»។ លោក Orban បានបញ្ជាក់ជាថ្មីថា ជម្លោះយោធាក្នុងប្រទេសជិតខាងអ៊ុយក្រែន បានកើតឡើងអស់រយៈពេលពីរឆ្នាំកន្លះ ហើយពេលនេះ   «ហុងគ្រី បាននិងកំពុងរស់នៅ ក្នុងស្រមោលនៃសង្រ្គាម»។ លោកបានប្រាប់លោក ស៊ី ថា៖«ដូច្នេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ដែលប្រទេសចិន កំពុងអំពាវនាវឲ្យមានសន្តិភាពពិភពលោក មិនមែនសង្រ្គាមនោះ។ ចំពោះជម្លោះនៅជិតប្រទេសហុងគ្រី យើងសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសន្តិភាពរបស់អ្នក»។

នៅពេលមកដល់ទីក្រុងប៉េកាំង លោក Orban បានសរសេរនៅលើបណ្តាញសង្គម X ថា៖«ប្រទេសចិន គឺជាមហាអំណាចដ៏សំខាន់ ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះ គឺជាមូលហេតុដែលខ្ញុំមកជួបជាមួយលោកប្រធានាធិបតី ស៊ី នៅទីក្រុងប៉េកាំង ត្រឹមតែពីរខែ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់គាត់ ទៅកាន់ទីក្រុងប៊ុយដាប៉ែស។

កាលពីថ្ងៃទី៥ ខែកក្កដា នៅទីក្រុងមូស្គូ លោក Orban និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាគ្នាអំពីមធ្យោបាយ ដែលអាចកើតមានក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន និងចាប់ផ្តើមការចរចាសន្តិភាព។ កាលពីថ្ងៃទី ២ ខែកក្កដា លោកនាយករដ្ឋមន្ត្រីហុងគ្រី បានទៅបំពេញទស្សនកិច្ច នៅទីក្រុងគីវ ដើម្បីជួបជាមួយលោក វ្ល៉ាឌីមី ហ្ស៊េឡិនស្គី ។ ហុងគ្រី បានសម្តែងការគាំទ្រម្តងហើយម្តងទៀតចំពោះផែនការសន្តិភាព ១២ចំណុចរបស់ប្រទេសចិន ដែលបានស្នើឡើង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលពាក់ព័ន្ធនឹងការបញ្ឈប់ការប្រយុទ្ធ និងការបន្តការចរចាសន្តិភាព។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm