តាកែវ ៖ លោក កែម រិទ្ធសីត ដែលត្រូវជាប្អូនបង្កើតលោកបណ្ឌិត កែម ឡី និងអ្នកម្តាយលោក យាយ ភោគ សេ រួមទាំងក្រុមគ្រួសារលោកបណ្ឌិត បានថ្លែងម្តងហើយម្តងទៀតអំពីគុណតម្លៃមហាធំធេង ការសណ្តោសប្រណី ពីតម្លៃអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភនៅក្នុងបុណ្យសព ឬក៏បុណ្យខួបប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ហើយនិងបុណ្យចេតិយលោកបណ្ឌិត កែម ឡី ដែលសម្តេចបានជួយចំនួន ៩ម៉ឺនដុល្លារហើយ។ ចំណែកពិធីបុណ្យខួប ៨ឆ្នាំ របស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ក៏សម្តេចតេជោ ហ៊ុន សែន បានជួយផងដែរ។
ក្នុងឱកាសនេះលោក កែម រិទ្ធិសិទ្ធ ក៏បានអំពាវនាវដល់គណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរី ក៏ដូចជាសារព័ត៌មាន ឌឹ ខេមបូឌា ដេលី សូមកុំយករូបភាពលោកបណ្ឌិត កែម ឡី ធ្វើជារឿងនយោបាយដើម្បីវាយប្រហារទៅរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ។
ដោយឡែកអតីតកូនសិស្ស លោក ហេង សំណាង និងប្រធានក្រុមយុវជននៃសមាគមយុវជនខ្មែរមហានគរ ក៏បានត្រៀមសមាជិក សមាជិក ចូលរួមរៀបចំដូចរាល់ឆ្នាំ យុវជន រួមទាំង កូនសិស្ស ក៏បានត្រៀមការចូលរួមក្នុងពិធីគម្រប់ខួបឧទ្ទកុសល់លោកបណ្ឌិត នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខ នេះ។
ដោយឡែក លោកធូវី សុវណ្ណដារ៉ា ជាក្មួយបង្កើត និងជាប្រធានសមាគមប្រចាំខេត្តតាកែវ រួមសមាជិក សមាជី និងសំណូរពរដល់ ក្រុមជ្រុលនិយមប្រឆាំង អង្គការសមាគមជ្រុល និយម នានា ដែលតែងតែយក ខ្សែវីឌីអូ និងរូបភាព លោកពូរបស់ខ្លួន គួរបញ្ឍប់ទៅ បានអំពាវនាវដលើក្រុមប្រឆាំងជ្រុលនិយម និងសារព័ត៌មានបរទេសមួយចំនួន សុំកុំឲ្យយកគ្រប់រូបភាពរបស់លោកបណ្ឌិត កែម ឡី ក៏ជារបស់ក្រុមគ្រួសារលោក ដើម្បីគេងចំណេញផ្នែកនយោបាយដោយសារតែគាត់បានស្លាប់ទៅ ហើយ។
លោកធូវី សុវណ្ណដារ៉ា បានបន្តថា : អ្វីដែលយើងអាចជួយគាត់បានស្រលាញ់គាត់មែន គឺដើរតាមគោលនយោបាយរបស់រដ្ឋា ភិបាល។ ប៉ុន្តែរកន្លងមកលោកពូរបស់ខ្ញុំពុំដែលចង់ប្រឆាំងជាមួយរាជរដ្ឋាភិបាលឬក៏ផ្ដួលរំលំដូចពាក្យចចាមអារាមផ្សេងៗដែលគេនិយាយនោះទេ និងសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែជួយដល់ក្រុមគ្រួសាររបស់ខ្ញុំបាទ៕ ដោយ ៖ ដារ៉ា




