Mikel Arteta នៅសល់ ៦សប្តាហ៍​ទៀត​ដើម្បី​ស្តារ​កិត្តិយស​នៅ Arsenal

2021/08/25 06:44:08 pm        99

​បាល់ទាត់៖ ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Mikel Arteta ត្រូវបាន Arsenal ទុកពេល​ឱ្យ ៦​សប្តាហ៍​ទៀត​ដើម្បី​ស្តារ​កិត្តិយសរបស់ខ្លួន នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Telegraph​។ ​​Mikel Arteta បានចាប់ផ្តើម​អាជីព​បង្វឹក​របស់ខ្លួន​នៅ​ឆ្នាំ២០១៦ ដោយ​នៅពេលនោះ​គឺជា​ជំនួយការ​លោក Pep Guardiola នៅ Manchester City​។​

​​បន្ទាប់ពី​ចំណាយពេល​ធ្វើការ​ជាមួយ​អ្នកចាត់ការ ​ដែលមាន​ស​ម​ត្ថ​ភាព​ខ្ពស់បំផុត​ម្នាក់​នោះ Mikel Arteta ក៏​ចាប់ផ្តើម​បើក​ទំព័រ​ជា​អ្នកចាត់ការ​ធំ​របស់ខ្លួន​ជាមួយ Arsenal នៅ​ឆ្នាំ២០១៩ ដោយ​បន្ត​តំណែង​ពី​លោក Unai Emery ដែល​ត្រូវបាន​បណ្តេញចេញ​។ ​​ការមកដល់​របស់ Arteta ក៏មាន​ចំនុច​ខ្ពស់ និង​ទាប​ដែរ​ដោយ​ធ្លាប់​លើក​ពាន FA Cup នៅ​ឆ្នាំ២០២០ តែ​ក៏​មិន​ឡើង​ផុតពី​លេខ៨ ដែរ​នៅ English Premier League​។​ ​រដូវ​កាល​ថ្មី​នេះ​ទៀតសោត Arsenal ចាប់ផ្តើម​មិន​ដូច​អ្វីដែល​រំពឹងទុក បន្ទាប់ពី​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​រួមមាន​ចាញ់នៅផ្ទះ Brentford និង​ចាញ់ Chelsea ២-០ ដូចគ្នា​។

​សារព័ត៌មាន Telegraph បានឱ្យដឹងថា Arteta មានឱកាស​ស្រោចស្រង់​តំណែង​របស់ខ្លួន​រហូត​ដល់​ខែតុលា មានន័យថា Arteta ត្រូវ​ដឹកនាំ ៦ប្រកួត​ក្នុង​រយៈពេល ៦សប្តាហ៍​នេះ​ឱ្យ​បានល្អ​រួមមាន​ប្រកួត​ពាន Carabao Cup នៅ​ទឹកដី West Brom មុនពេល​ជួប​ក្រុម​ម្ចាស់ផ្ទះ​ការពារ​ជើង​ឯក Manchester City​។​ ​បន្ទាប់​ពីនេះ Arsenal ត្រូវ​ជួប Norwich City, Burnley, Tottenham Hotspur និង Brighton​។​ ​ប្រសិនជា​ដឹកនាំ​មិន​បានល្អ​តំណែង Arteta អាច​នឹងត្រូវ​ជំនួស​ដោយ​លោក Antonio Conte ដែល​កំពុង​នៅ​ទំនេរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        384
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm