រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានស្វាគមន៍វត្តមានអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៃមេដឹកនាំពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។

កិច្ចប្រជុំកំពូលដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ គឺជាខួបលើកទី ៧៥ឆ្នាំ របស់សម្ព័ន្ធភាពនៃយុគសម័យសង្រ្គាមត្រជាក់។
ជំនួបនេះក៏មានបំណងបង្ហាញពីការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបានប្រមូលផ្តុំសម្ព័ន្ធមិត្តណាតូដើម្បីបង្ហាញពីការរួបរួម និងគោលបំណងថ្មីចំពោះមុខនៃការឈ្លានពានរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លើអ៊ុយក្រែន។
លោក BIDEN និយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូ និងក្រុមចម្រុះជាង៥០ប្រទេស ដែលកំពុងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន នឹងមិនដើរចោលឡើយ។

ប៉ុន្តែការលេចចេញអំពីអ្វីដែលមានន័យថាជានិមិត្តរូបនៃការរួបរួមដឹកនាំដោយអាមេរិកគឺលទ្ធភាពនៃការវិលត្រឡប់របស់អតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលអាចកែប្រែគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តណាតូបានកើនឡើងចាប់តាំងពីលោក Biden ធ្វើមិនបានល្អក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនា ដោយបានរុញឱ្យលោក Trump កាន់តែមានប្រជាប្រិយភាពខ្លាំងមុនការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ៕