ប្រទេសប្រេស៊ីល បានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាជ្ញាធរប៉ាឡេស្ទីនដែលកំពុងរង់ចាំការផ្តល់សច្ចាប័នអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ នៅក្នុងការបង្ហាញពីការគាំទ្រសម្រាប់ពលរដ្ឋប៉ាឡេស្ទីន។

ប្រធានាធិបតី លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva) បានលើកឡើងពីកិច្ចព្រមព្រៀងនេះក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងកិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ចប្រទេសអាមេរិកឡាទីនលើកទី៦៤ នៅប្រទេសប៉ារ៉ាហ្គាយកាលពីថ្ងៃចន្ទ។ មេដឹកនាំរូបនេះ បាននិយាយថា លោកសោកស្ដាយចំពោះកិច្ចព្រមព្រៀង ដែលបានកើតឡើងក្នុងពេលបរិបទនៃសង្គ្រាម។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសប្រេស៊ីល ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងបានអនុញ្ញាតឱ្យដាក់ស្ថានទូតប៉ាឡេស្ទីននៅក្នុងរដ្ឋធានីប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១០ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រ រវាងប្លុកសេដ្ឋកិច្ចប្រទេសអាមេរិកឡាទីននៃប្រទេសអាមេរិកខាងត្បូង ជាមួយអាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១១។
វានៅមិនទាន់ច្បាស់នៅឡើយទេថាតើសមាជិកប្លុកសេដ្ឋកិច្ចប្រទេសអាមេរិកឡាទីនផ្សេងទៀត នឹងធ្វើតាមដែរឬយ៉ាងណា។
រដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសអាហ្សង់ទីនរបស់ប្រធានាធិបតី លោក ចាវីយ័រ មីឡេ(Javier Milei) មិនត្រូវបានគេរំពឹងថានឹងព្រមព្រៀងឡើយ។ ក្រសួងការបរទេសអ៊ុយរ៉ាហ្គាយ និងប៉ារ៉ាហ្គាយ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។