ឯកឧត្តម ឡេង គឹមស្រុង អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានដាក់សំរាមសំណល់រឹងទីប្រជុំជនរបស់ក្រសួងបរិស្ថាន និងលោក អន សុធារិទ្ឋ អភិបាលរងខេត្តកោះកុង ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ ប្រជុំពិនិត្យវឌ្ឍនភាពនៃសេវាគ្រប់គ្រងសំរាមទីប្រជុំជន និងប្រសិទ្ឋភាពនៃការអនុវត្តកញ្ចក់សេវាអនាម័យបរិស្ថានក្នុងខេត្តកោះកុង។
ឯកឧត្តម ឡេង គឹមស្រុង គូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានផ្តោតយកចិត្តទុកខ្ពស់លើការគ្រប់គ្រងកាកសំណល់សំរាមរឹងរាវគ្រប់ប្រភេទល្អ ចៀសវាងបង្កផលប៉ះពាល់មិនល្អដល់សុខភាពរស់នៅ និងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង។
ឯកឧត្តម បានជំរុញរដ្ឋបាលខេត្តក្រុងស្រុក ព្រមមន្ទីរអង្គភាពពាក់ព័ន្ធមានកាយល់ដឹងពីផលប៉ះពាល់ដោយសារកាកសំណល់សំរាមតាមរយៈពង្រឹងសេវាប្រមូលដឹកជញ្ជូន ការបង់សេវា និងទីលានចាក់សំរាមតាមលក្ខណៈស្តង់ដារ។ ខណៈរាជរដ្ឋាភិបាលទម្លាប់កញ្ចប់ថវិកាឲ្យអនុវត្តន៍តាមបណ្តាក្រុងស្រុកគោលដៅមួយចំនួន។




