ព្រះមហាក្សត្រខ្មែរ៖ សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” ស្ថិតក្នុងបេះដូងរបស់ប្រជាជន កម្ពុជា គ្រប់ៗរូប​

2024/07/09 04:52:22 pm        247

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ស្តេចយាងជា​ព្រះរាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត នៅក្នុងព្រះ រាជពិធី«រុក្ខទិវា ៩កក្កដា»ឆ្នាំ២០២៤ ដែលក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តតាកែវ​ប្រារព្ធនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

 

យាងនិងអញ្ជើញដង្ហែរអង្គព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេច​ពញាចក្រី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេច​ពិជ័យសេនា ទៀ បាញ់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម លោកជំទាវ​ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្រោយពីរបាំថ្វាយព្រះពរ និងសិល្បៈយីកេ សំដែងថ្វាយទត និងទស្សនា ក្នុងខ្លឹមសារអប់រំ មហាជន ប្រជាជន ឱ្យចូលរួមស្រឡាញ់ និងថែរក្សាព្រៃឈើ លុបបំបាត់​ការ​កាប់បំ​ផ្លាញ​ដែល​ជា​បច្ច័យ​អាក្រក់​បង្កនូវគ្រោះធម្មជាតិ​ មហន្ត​រាយធ្ងន់ធ្ងរ បំផ្លាញនូវសេចក្តី​សុខ​ដល់​ជីវិត​មនុស្ស​សត្វ​លើ​ភព​ផែនដី និងរបាយការណ៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បង្ហាញ​សក្តា​នុពល​កសិកម្មរបស់ខេត្ត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានថ្វាយរបាយការណ៍​បញ្ជាក់​ថា៖​ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ឆ្នាំនេះ មានកូន​ឈើ​ធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើ ទីតាំងទំហំ ៣ហិកតា​នៅ​ស្ដានីយ៍​​ផ្សព្វ​ផ្សាយ​និង​ស្តារ​ព្រៃ​ឈើ​បន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ស្រុកត្រាំកក់។ ឯកឧត្តម​បន្តថា សម្រាប់ឆ្នាំ២០២៤នេះដែរ រដ្ឋបាល​ព្រៃឈើនៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើប​បាន​បញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅ​ស្ថានីយ ផ្សព្វផ្សាយ និង​ស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ គិត​ត្រឹម​ឆ្នាំ​នេះ ពិធីរុក្ខទិវាបាន បង្កើត​ជាសួន​រុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តា រាជធានី-ខេត្ត​​ចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជា ចលនាស្រឡាញ់ព្រៃឈើ និងដាំកូន​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​នៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺន ហិកតា និង​សួន​សាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួន​ឯក​ជន​នានា។ ជាង នេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០​លាន​ដើម​ផង​ដែរ តាមរយៈ​ថវិការដ្ឋគិតត្រឹមឆ្នាំ ២០២៤នេះ ជាមួយនឹង​សមត្ថភាព​បណ្តុះកូនឈើដើម្បីដាំ និង​ចែក​ចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជា ច្រើនលានដើមផ្សេងទៀត ត្រូវបាន​បណ្តុះ និង​ដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយ​មិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំ​ឧស្សាហកម្ម​​ផ្សេងៗទៀត។​

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមាន ព្រះរាជបណ្តាំ ផ្ញើសួរសុខ ទុក្ខ សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅបំ​ផុត និង ព្រះរាជទានពរ បវរមហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះ វររាជ មាតា​ជាតិ​ខ្មែរ សម្តេច ម៉ែ សម្តេច​យាយសម្តេចយាយទួត ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត មក ប្រគេន ព្រះថេរា នុ ត្ថេរៈ គ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក តា លោកយាយ មាមីង បងប្អូន និងក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប ដោយ​សេចក្តី​សុខ សេចក្តីចម្រើន និង មាន សុភមង្គលគ្រប់ ប្រការតរៀងទៅ ។

ព្រះអង្គ​បាន​មានព្រះរាជបន្ទូលថា៖ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរត​នកោដ្ឋ​​ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួច​ផ្តើមរៀបចំពិធី”រុក្ខទិវា” និង សព្វព្រះរា​ជ​ហប្ញទ័យ យាងជាព្រះរាជា​ធិបតី​ក្នុង​ពិធី​នេះ​ជារៀងរាល់ឆ្នាំ នៅតាមបណ្តា ខេត្តនានាចាប់តាំងពី សម័យសង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើក​ទឹក​ចិត្ត​ឱ្យ​កូនចៅ ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ចូល រួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំង ប្រទេស ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ និង បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋា ភិបាល បាន​បន្តរៀបចំជារៀង រាល់ ឆ្នាំចាប់ពី ឆ្នាំ១៩៩២មក ។

“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែល ព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបង​ប្អូន​ជន​រួមជាតិ​ទាំង​អស់នៅទូទាំង ប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សន រួមគឺ ការ​ចូល​រួម​ដាំ​ដើម ឈើ និង​ការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃទាំង​សុវត្ថិភាព​ពីគ្រោះធម្មជាតិ ទាំង​ក្តី​សង្ឃឹម​សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។

ព្រះករុណាជាអម្ចាស់បានយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គ ការ ជាតិ-អន្តរជាតិ នានា​ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធាន​ព្រៃឈើ-សត្វព្រៃ និងសូមអំ​ពាវ​នាវ​ឱ្យបន្ត​សកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជា​ប្រយោជន៍​ដល់ពិភពលោកទាំង មូល ។

ព្រះអង្គក៏បាន សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជន កម្ពុជា គ្រប់ៗរូប និង​ក្លាយ​​ជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និង​អភិវឌ្ឍ​​ធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់ យើងឱ្យបានគង់ វង្សរហូតតទៅ ៕អត្ថបទ៖ មុត សុទ្ធ

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm