Mark Williams យកឈ្នះ Gary Wilson លើក​ពាន​ស្នូកឃ័រ British Open លើក​ទី​២

2021/08/25 07:03:10 pm        92

​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​ជើងចាស់ Mark Williams បាន​ក្លាយជា​ជើងឯក​ការប្រកួត​ពានរង្វាន់ British Open ជា​លើក​ទី២ ក្នុង​អាជីព​ក្រោយ​យកឈ្នះ Gary Wilson នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ បន្ទាប់ពី Wilson នាំមុខ ៣-២ហ្វ្រេ​ម Mark Williams បាន​វាយបក​ ២​ហ្វ្រេ​ម​មកវិញ​ក្រោយ​វាយ​មួយ​ឈើ​បាន ៧៥ពិន្ទុ និង ១១៥ពិន្ទុ​ដើម្បី​មុខ​វិញ ៤-៣​។​

​​ក្រោយមក Gary Wilson ធ្វើ​មិន​បានល្អ​ឡើយ​នៅពេល​វាយ​គ្រាប់​ផ្កាឈូក​មិន​ចូល​នៅ​ហ្វ្រេ​ម​ចុងក្រោយ ស្របពេលជើងឯក​ពិភពលោក ៣សម័យ Mark Williams ក្តោប​យក​ឱកាស​នេះ​ដើម្បី​យកឈ្នះ​ការប្រកួត​សរុប​លទ្ធផល​ចុងក្រោយ ៦-៤​។​ ​កីឡាករ​សញ្ជាតិ​វែ​ល Mark Williams បាន​និយាយថា ​លោក​ឈ្នះ​ពាន​នេះ​ដោយ​សំណាង ពោលគឺ​លោក​គិតថា​ ២ហ្វ្រេ​ម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​លោក​សមតែ​ចាញ់ តែ​សំណាង​បែ​ជា​ឈ្នះ​ទៅវិញ​។​

នេះ​ជា​ជើងឯក British Open លើក​ទី២ ក្នុង​អាជីព​របស់ Mark Williams និង​ជា​ពាន​លំដាប់ Ranking លើក​ទី២៤ ផងដែរ​ដែល​នៅពេលនេះ Williams ឈ្នះ​ពាន​ក្នុង Ranking ២លើក​ពីលើ Judd Trumps និង​មានតែ Ronnie O’Sullivan ទេ​ឈ្នះ​សរុប ៣៧លើក, Stephen Hendry ៣៦លើក, John Higgins ៣១លើក និង Steve Davis ២៨លើក​។​ ​​ចំណែក​ការប្រកួត​ពានរង្វាន់ British Open នេះ​ជាការ​រៀបចំ​ដំបូង​ក្រោយ​អវត្តមាន​អស់​រយៈពេល ១៧ឆ្នាំ​។ ​បន្ទាប់ពី British Open នេះ​ស្នូកឃ័រ​នឹង​បន្ត​ឈានដល់​ការប្រកួត​ពាន Northern Ireland Open នៅ​ដើមខែ​តុលា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        365
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        453

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm