នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃអង្គារនេះ បានបញ្ជាក់ជាថ្មីចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។

លោក Albanese បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនី ថា យើងគាំទ្របទឈប់បាញ់ដើម្បីជំរុញសន្តិសុខ និងសន្តិភាព សម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា។
យើងបានគាំទ្រដោយមិនផ្លាស់ប្តូរនូវដំណោះស្រាយរដ្ឋពីរ ដែលជាការចាំបាច់សម្រាប់សន្តិសុខសម្រាប់ទាំងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីអាចរស់នៅដោយសន្តិភាព។

លោកនិយាយថា ជំហររបស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះដំណោះស្រាយរដ្ឋពីរ គឺជាការប្រកាន់យកជាយូរមកហើយ។ ជំហររបស់គណបក្សការងារ ចំពោះការគាំទ្ររដ្ឋអ៊ីស្រាអែល និងការគាំទ្រដំណោះស្រាយរដ្ឋពីរ ដោយពលរដ្ឋប៉ាឡេស្ទីន អាចដឹងពីបំណងប្រាថ្នាស្របច្បាប់ ដែលពួកគេមានសម្រាប់រដ្ឋរបស់ពួកគេ។
លោក អាល់បានី(Albanese) បានថ្លែងសុន្ទរកថា ខណៈប្រកាសតែងតាំងលោក Jillian Segal ជាបេសកជនពិសេសប្រយុទ្ធប្រឆាំងការប្រឆាំងជនជាតិជ្វីហ្វ នៅសារមន្ទីរជនជាតិជ្វីហ្វ ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ។
រដ្ឋាភិបាលសហព័ន្ធ បានសម្តែងការព្រួយបារម្ភនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីផលប៉ះពាល់ខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ា លើសហគមន៍នានានៅទូទាំងប្រទេសអូស្ត្រាលី ។