អ៊ីរ៉ាក់ និងអាមេរិក ពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់

2024/07/09 09:22:52 pm        77

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានជួបពិភាក្សាជាមួយឧបការីរងការពារជាតិអាមេរិក លោក Daniel Shapiro កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី បាននិយាយថា កិច្ចពិភាក្សាផ្តោតលើនីតិវិធីសម្រាប់ការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះអន្តរជាតិ និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេ រិក។

កិច្ចប្រជុំ ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ ដោយលោក al-Sudani បានលើកឡើងពីការព្រួយបារម្ភអំពី «ការរងទុក្ខរបស់ប្រជាជនប៉ាឡេស្ទីន» និងការលំបាកក្នុងការផ្តល់ជំនួយមនុស្សធម៌។ តាមសេចក្តីរាយការណ៍ លោកបានរិះគន់សហគមន៍អន្តរជាតិ ដែលមិនបានដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍នោះ លោក Shapiro បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទីរបស់អ៊ីរ៉ាក់ក្នុងស្ថិរភាពក្នុងតំបន់ ហើយបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា គ្រឿងយុទ្ធោបករណ៍ សន្តិសុខ និងការពង្រឹងសមត្ថភាពរបស់កងកម្លាំងអ៊ីរ៉ាក់។

កិច្ចប្រជុំនេះ ធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងមួយកាលពីខែមករា រវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក ដើម្បីបង្កើតគណៈកម្មការយោធាជាន់ខ្ពស់រួមគ្នាមួយ ដែលមានភារកិច្ចត្រួតពិនិត្យការដកទ័ពរបស់ក្រុមចម្រុះ។ អាជ្ញាធរអ៊ីរ៉ាក់ បានរាយការណ៍ថា គណៈកម្មការ បានកោះប្រជុំជាច្រើនលើក ដើម្បីរៀបចំផែនការសម្រាប់ដាក់ពង្រាយទ័ពឡើងវិញ។


អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        219
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm