ប្រធានាធិបតី Yoon Suk Yeol បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា រុស្ស៊ីគួរតែជ្រើសរើសថាតើកូរ៉េខាងត្បូង ឬកូរ៉េខាងជើង មួយណាមានសារៈសំខាន់ជាងសម្រាប់ផលប្រយោជន៍ជាតិរបស់ខ្លួន ស្របពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

លោក Yoon បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានរ៉យទ័រ ដោយនិយាយថា លោកនឹងដោះស្រាយការគំរាមកំហែងដែលកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កឡើងចំពោះឧបទ្វីបកូរ៉េ និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអង្គការអាត្លង់ ទិកខាងជើង (NATO) នាពេលខាងមុខ។

លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍នោះថា៖«កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កការគំរាមកំហែងដោយឡែក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប»។
លោក Yoon បានអំពាវនាវឲ្យទីក្រុងមូស្គូជ្រើសរើសរវាងកូរ៉េទាំងពីរថាតើមួយណាដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ខ្លួន ដោយនិយាយថា អនាគតនៃទំនាក់ទំនងទ្វេភាគី គឺអាស្រ័យលើសកម្មភាពរបស់រុស្ស៊ីទេ។
លោកប្រធានាធិបតី Yoon បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា រុស្ស៊ីនឹងសម្រេចចិត្តដោយសមហេតុផលទៅលើថាតើភាគីខាងត្បូងឬខាងជើង មានសារៈសំខាន់ជាងនិងចាំបាច់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននោះ»។