ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់អាជ្ញាធរអ៊ុយក្រែនអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ការចោទប្រកាន់ដែលធ្វើឡើងដោយមន្ត្រីទីក្រុងគីវអំពីការវាយប្រហារមីស៊ីលដោយចេតនារបស់រុស្ស៊ីលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។ របាយការណ៍រូបថត និងវីដេអូជាច្រើនពីទីក្រុងគីវ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានបញ្ជាក់យ៉ាងច្បាស់ថា ការខូចខាត ត្រូវបានធ្វើឡើងដោយមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ចេញពីប្រព័ន្ធមីស៊ីលមួយ ត្រូវបានដាក់ពង្រាយក្នុងព្រំដែនរបស់ទីក្រុងនេះ»។

យោងតាមក្រសួង កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហារប្រកបដោយជាក់លាក់លើទីតាំងឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងមូលដ្ឋានទ័ពអាកាស ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ទីក្រុងគីវ ក្នុងការវាយប្រហារទីតាំងថាមពល នៅក្នុងប្រទេសរុស្ស៊ី។ គោលដៅដែលបានកំណត់ទាំងអស់ ត្រូវរង ការវាយប្រហារ។
ក្រសួងការពារជាតិរុស្ស៊ី បានចង្អុលបង្ហាញថា៖«របបទីក្រុងគីវ បាននិងកំពុងធ្វើឲ្យមានភាពច្របូកច្របល់បែបនេះ អស់ជាច្រើនឆ្នាំ រាល់ពេលមុនការជួបជុំគ្នា (កិច្ចប្រជុំកំពូល)នៃក្រុមអ្នកឧបត្ថម្ភណាតូរបស់ខ្លួន»។