សេវាកម្មសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា យន្តហោះចម្បាំងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានស្ទាក់ចាប់គោលដៅផ្លូវអាកាសមួយ ខិតជិតព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។

របាយការណ៍នោះ បាននិយាយថា៖«មួយរយៈមុននេះ យន្តហោះចម្បាំងរបស់ IDF បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅដែនអាកាសគួរឲ្យសង្ស័យ ដែលកំពុងខិតជិតភាគខាងត្បូងអ៊ីស្រាអែលពីខាងកើត»។

សេវាសារព័ត៌មានរបស់កងទ័ព បានបញ្ជាក់ថា វត្ថុមិនបានឆ្លងព្រំដែនជាមួយអ៊ីស្រាអែល ដូច្នេះមិនមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសទេ។
ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការលុកលុយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្កាហ្សាស្ទ្រីប ចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា អមដោយការសម្លាប់អ្នកស្រុកអ៊ីស្រាអែល ដែលតាំងទីលំនៅក្បែរព្រំដែននិងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់។
ក្រុមហាម៉ាស ចាត់ទុកការវាយប្រហារនេះជាការឆ្លើយតបចំពោះសកម្មភាពរបស់អ៊ីស្រា អែលប្រឆាំងនឹងវិហារ Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹម។ អ៊ីស្រាអែល បានប្រកាសការឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានចាប់ផ្តើមវាយលុកតំបន់ជុំវិញ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏ កំពុងកើតឡើង នៅតំបន់វេសបែង។