ច្រឹង ពលរដ្ឋ ហាក់បារម្ភពីឱកាសលេងតំបន់បម្រើ ក្រោយផ្ទេរចូលភ្នំពេញក្រោន

2024/07/09 10:15:54 pm        272

ទីបំផុតអតីតខ្សែបម្រើកណ្ដាលជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ បានផ្ទេរចូលក្លិបភ្នំពេញក្រោន ជា​ផ្លូវការហើយ ដើម្បីបញ្ចប់ពាក្យចរចាមអារាមផ្ទេរទៅក្លិបនេះ ឬក្លិបនោះ បន្ទាប់ពីរូប​គេ​បាន​ចាក​ចេញ​ពីក្លិបបាល់ទាត់ វិសាខា កាលពីថ្មីៗ ។

ជាមួយការផ្ទេរចូលក្លិបជោគជ័យជាងគេក្នុងលីគកំពូលកម្ពុជានេះ បានធ្វើឲ្យ ពលរដ្ឋ មាន​ការ​សប្បាយ​រីករាយជាខ្លាំង ចំពោះការទទួលបាននូវបទពិសោធន៍ថ្មី សម្រាប់ការប្រកួត​ប្រជែង​ក្នុង​អាជីព។ តែយ៉ាងណា ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះ ក៏ហាក់មានការ​ព្រួយ​បារម្ភ​ចំពោះ​ឱកាស​បាន​លេង​នៅ​តំបន់បម្រើ ដែលសម្បូរដោយកីឡាករល្អៗ ដូចជា Yudia Ogawa និងប្រធានក្រុម ហ៊ុន ចាន់​ប៊ូលីន ជាដើម ។ តាមរយៈនេះ ពលរដ្ឋ បានប្ដេជ្ញានឹងខំប្រឹងកាន់តែខ្លាំង ដើម្បីប្រជែងកៅអី ១១នាក់ដំបូង ឬមានឱកាសលេងក្នុងរដូវកាលថ្មីខាងមុខ ។

គួរដឹងថា ច្រឹង ពលរដ្ឋ បានផ្ដើមអាជីពបាល់ទាត់ តាំងពីឆ្នាំ២០០៨ ជាមួយ​ក្រុម​យុវជន​ថ្នាល​ក្រសួង​ការពារជាតិ មុនផ្ទេរទៅក្លិបព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១០ ហើយបន្ដផ្លាស់​ទៅ​លេង​ឲ្យ​ក្លិប​ចំណូល​ត្រាយអាស៊ីភ្នំពេញ(បច្ចុប្បន្នក្លិបអង្គរថាយហ្គឺរ) ចន្លោះឆ្នាំ២០១៣-២០១៥ មុន​ត្រឡប់​មក​ជួយក្លិបក្រសួងការពារជាតិវិញ នៅចន្លោះឆ្នាំ២០១៥-២០១៩ ។

ដោយមើលឃើញសមត្ថភាពដ៏ល្អរបស់កីឡាករមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ ក្លិប​លីគ​កំពូល​ថៃ Buriram United ក៏បានខ្ចីជើងរូបគេ ទៅជួយក្រុម តែមិនទាន់បានលេងផង ដោយ​សារ​បញ្ហា​របួស នាំឲ្យ ពលរដ្ឋ ខកខានឱកាសលេងក្រៅស្រុកលើកដំបូង ដោយបាន​ត្រឹម​បង្ហាញ​ខ្លួន និងហ្វឹកហាត់បន្ដិចបន្ដួចជាមួយ Buriram United ។ បន្ទាប់មកគេក៏ត្រឡប់មកកម្ពុជាវិញ ដោយចូលរួមជាមួយវិសាខា នៅចន្លោះឆ្នាំ២០២០-២០២៤ មុនផ្ទេរ​ចូល​ក្លិប​ភ្នំពេញ​ក្រោន​ពេល​នេះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm