
ស្ថានភាពអាកាសធាតុក្តៅស្ងួតនៅពីក្រោយការស្លាប់មនុស្សកាលពីពេលថ្មីៗនេះនៅប្រទេសជប៉ុន បាននាំឲ្យប្រជាពលរដ្ឋប្រើប្រាស់ជម្រកត្រជាក់ថ្មីដែលបានដំឡើងនៅជុំវិញរដ្ឋធានីតូក្យូនាថ្ងៃអង្គារនេះ រួមទាំងគោលដៅទេសចរណ៍ដ៏ពេញនិយម Tokyo Tower ។
ទីតាំងជាច្រើនកន្លែងនៅតាមមជ្ឈមណ្ឌលសហគមន៍ ឬបណ្ណាល័យ ត្រូវបានបំពាក់ជាមួយម៉ាស៊ីនត្រជាក់ ធ្វើជាទីជម្រកត្រជាក់ថ្មី ដែលជាផ្នែកមួយនៃគម្រោងអនុម័តក្នុងឆ្នាំនេះ ដែលតម្រូវឲ្យរដ្ឋាភិបាលក្នុងស្រុក ផ្តល់ការសម្រាកដល់ពលរដ្ឋ ចៀសផុតពីកម្តៅ ក្រោយព្រមានពីការចេញទៅក្រៅ ។

ក្រុមអាជ្ញាធរនៅក្នុងប្រទេសជប៉ុន បានព្រមាននៅថ្ងៃអង្គារនេះពីហានិភ័យនៃជំងឺសុរិយរោគនៅក្នុងទីក្រុងតូក្យូ និងនៅតំបន់ភាគខាងកើត និងភាគខាងលិច ហើយនិងជំរុញឲ្យពលរដ្ឋចៀសវៀងសកម្មភាពខាងក្រៅ ស្របពេលដែលសារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សរាប់សិបនាក់ បានចូលសម្រាកក្នុងមន្ទីរពេទ្យ ក្នុងនោះមនុស្សមួយចំនួន បានស្លាប់ដោយសាររោគសញ្ញាជំងឺសុរិយរោគ នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
សីតុណ្ហភាព បានកើនឡើងខ្ពស់បំផុតជាប់កំណត់ត្រា ៤០អង្សាសេកាលពីថ្ងៃចន្ទ នៅទីក្រុង Shizuoka ស្របពេលដែលតំបន់ផ្សេងទៀតនៅក្នុងទីក្រុងតូក្យូ មើលឃើញសីតុណ្ហភាពឡើងខ្ពស់ជាប់កំណត់ត្រាអំឡុងពេលនេះនៃឆ្នាំ ៕
