
រលកកម្តៅភ្លាមៗនៅទីក្រុង Calgary ប្រទេសកាណាដា បានធ្វើឲ្យក្រុមអ្នកស្រុក និងភ្ញៀវទេសចរណ៍ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេចាត់វិធានការ ដើម្បីចៀសផុតពីការប៉ះពន្លឺព្រះអាទិត្យដោយផ្ទាល់ និងទទួលទានភេសជ្ជៈត្រជាក់ៗ ។
កាលពីថ្ងៃអាទិត្យ ក្រុមបរិស្ថាន និងបម្រែបម្រួលអាកាសធាតុកាណាដា បានចេញការព្រមានរលកកម្តៅនៅតំបន់ Alberta ហើយពួកគេនិយាយថា សីតុណ្ហភាពនឹងហក់ឡើងខ្ពស់ចន្លោះពី ៣០ ទៅ ៣៥អង្សាសេ រហូតដល់ចុងសប្តាហ៍នេះ ។

លោក Tim Goodwin ដែលគ្រប់គ្រងអង្គការមិនរកប្រាក់ចំណេញ Community Relations at Hope Mission Calgary បានណែនាំឲ្យជួយអ្នកដែលត្រូវការ ហើយលោកបានសង្កត់ធ្ងន់ពីហានិភ័យសុខភាពបង្កឡើងដោយសារសីតុណ្ហភាពក្តៅខ្លាំង ។
លោកថា មនុស្សអាចចាប់ផ្តើមទទួលរងបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារស្ថានភាពអាកាសធាតុក្តៅបែបនេះ ។ នោះហើយគឺជារឿងដែលពួកយើងមិនចង់ឲ្យអ្នករាល់គ្នាជួបប្រទះ ៕