វិមានក្រឹមឡាំង៖ មន្ទីរពេទ្យកុមារ នៅទីក្រុងគីវ រងគ្រោះដោយការបាញ់ប្រឆាំងមីស៊ីល មិនមែនដោយសាររុស្ស៊ីទេ

2024/07/09 11:30:05 pm        60

វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៩ ខែកក្កដា) នេះ បាននិយាយថា មិនមែនរុស្ស៊ីវាយប្រហារត្រូវមន្ទីរពេទ្យកុមារ ក្នុងទីក្រុងគីវ កាលពីថ្ងៃចន្ទ (ទី៨ ខែកក្កដា) នោះឡើយ តែផ្ទុយទៅវិញ ការបាញ់ប្រឆាំងមីស៊ីលរបស់អ៊ុយក្រែនឯណោះទេ ដែលធ្លាក់ត្រូវមន្ទីរពេទ្យដ៏សំខាន់នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មិនបានផ្តល់ភស្តុតាង ដើម្បីគាំទ្រការអះអាងនេះទេ ប៉ុន្តែបានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំសុំនិយាយដដែលៗថា យើងមិនធ្វើការវាយប្រហារលើគោលដៅជនស៊ីវិលនោះទេ»។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានវាយប្រហារមន្ទីរពេទ្យកុមារដ៏សំខាន់ នៅទីក្រុងគីវ ដោយមីស៊ីល កាលពីថ្ងៃទី៨ ខែកក្កដា និងបានបាញ់ស្រោចដូចភ្លៀងទៅលើទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៤១នាក់ ដែលជាការវាយប្រហារបង្ហូរឈាមតាមអាកាស ក្នុងរយៈពេលជាច្រើនខែ។

សេវាសន្តិសុខអ៊ុយក្រែន បានប្រាប់ថា មីស៊ីល Kh-101 Kalibr របស់រុស្ស៊ី បានវាយប្រហារមន្ទីរពេទ្យ ហើយភស្តុតាងនៃការវាយប្រហារនេះ ត្រូវបានរកឃើញនៅទីតាំងនោះ ជាពិសេសបំណែកនៃផ្នែកខាងក្រោយនៃមីស៊ីលដែលមានលេខរៀងសម្ងាត់ និងផ្នែកមួយនៃប្រព័ន្ធណែនាំ។

នៅឯសន្និសីទប្រចាំថ្ងៃរបស់លោក លោក Peskov ត្រូវបានសួរថា តើរុស្ស៊ីអាចនិយាយថា ខ្លួនមិនវាយប្រហារគោលដៅជនស៊ីវិល បន្ទាប់ពីសោកនាដកម្មនៅឯមន្ទីរពេទ្យនេះដែរ ឬទេ។ លោកបានប្រាប់ថា៖ «ខ្ញុំសូមជំរុញឲ្យអ្នកទាំងអស់គ្នាតាមដានសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដែលបដិសេធយ៉ាងដាច់អហង្ការថា មានការវាយប្រហារលើគោលដៅជនស៊ីវិល និងដែលលើកឡើងថា យើងកំពុងនិយាយអំពីការបាញ់ប្រព័ន្ធប្រឆាំងមីស៊ីលខុសបច្ចេកទេស។ យើងសូមបន្តទទូចថា យើងមិនវាយប្រហារលើគោលដៅស៊ីវិលនោះទេ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm