សហគ្រិននិស្សិត២០០នាក់ ចូលរួមបង្កើតគំនិតច្នៃប្រឌិតក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យវគ្គទី១ របស់សហគ្រិនខ្មែរ

2024/07/09 11:39:29 pm        249

ភ្នំពេញ៖ កាលពីសប្តាហ៍កន្លងទៅនេះ ទិដ្ឋភាពសហគ្រិនភាពនៃរាជធានី ភ្នំពេញ មានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ដោយសហគ្រិនខ្មែរ (KE) បានរៀបចំកម្មវិធី UnipreneurCamp កម្រងទី១ ដែលជាកម្មវិធីដ៏ល្អមួយក្រោមក្របខណ្ឌកម្មវិធី “សហគ្រិនមហាវិទ្យាល័យ” ដោយជោគជ័យ។

កម្មវិធី Hackathon ប្រព្រឹត្តឡើងក្នុងរយៈពេលបីថ្ងៃ ជាមួយនឹងសកម្មភាពជាច្រើន ដែលរៀបចំនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាននាំនិស្សិតចំនួន ២០០នាក់ មកពីសាកលវិទ្យាល័យចំនួន៧ នៅទូទាំងរាជធានីភ្នំពេញ។ ក្នុងវគ្គទី១នេះ សហគ្រិននិស្សិតចំនួន ៤០ក្រុម ត្រូវបានបង្កើតឡើងពោរពេញដោយភាពស្វាហាប់ និងការប្រកួតប្រជែង ហើយពួកគេបានធ្វើការស្រាវជ្រាវ និងរៀបចំបទបង្ហាញអំពីគំនិតដំណោះស្រាយយ៉ាងល្អឥតខ្ជោះទៅកាន់គណកម្មការវាយតម្លៃ។

កម្មវិធីនេះ បានដំណើរការចាប់ពីថ្ងៃទី៦ ដល់៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងបំពាក់បំប៉ននិស្សិតនូវ ជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងធុរកិច្ចថ្មី។ និស្សិតទាំងអស់បានចាប់យកបទពិសោធន៍ជាសហស្ថាបនិកដោយផ្ទាល់ តាមរយៈការសិក្សាអំពីផ្នត់គំនិតជាសហគ្រិន និងវិធីសាស្ត្រល្អៗ ដូចជា ការរចនាផ្តោតលើអ្នកប្រើប្រាស់ (User-Centric Design) វិធីសាស្ត្របត់បែន (Lean Design) ការតេស្តសាកល្បងគំនិត (Validation) និងការកំណត់គុណតម្លៃ (Value Proposition)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «គោលដៅរបស់សហគ្រិនខ្មែរ គឺបង្កើតបរិយាកាសមួយ ដែលផ្តល់ភាពងាយស្រួលសម្រាប់ យុវសិស្សក្នុងការអភិវឌ្ឍ និងធ្វើនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំគំនិតរបស់និស្សិតមកពីមជ្ឈដ្ឋាន និងសាកលវិទ្យាល័យផ្សេងៗគ្នា​ សហគ្រិនខ្មែរបានជំរុញស្មារតីសហការ ដែលមានតួនាទីសំខាន់ សម្រាប់ភាពជោគជ័យរបស់សហគ្រិននាពេលអនាគត»។

កម្មវិធី Hackathon នេះបានបញ្ចប់ដោយក្រុមនីមួយៗ ធ្វើបទបង្ហាញជាសាធារណៈក្នុងទម្រង់សម្រាប់អ្នកវិនិយោគ ជាមួយនឹងការធ្វើបទ បង្ហាញ គំរូដំណោះស្រាយរបស់ពួកគេ។ វិធីសាស្រ្តនេះមិនត្រឹមតែអនុញ្ញាត ឲ្សនិស្សិតអនុវត្តចំណេះដឹង ទ្រឹស្តីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់វេទិកាមួយដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគេ ផងដែរ។

លោកស្រីបណ្ឌិត Kaknika Lin សាកលវិទ្យាធិការរង ផ្នែកអភិវឌ្ឍន៍នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានប្រសាសន៍ថា «យើងមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមដូចជា UnipreneurCamp ដែលពង្រឹងសមត្ថភាពនិង ជំនាញ និស្សិតដែលត្រូវការចាំបាច់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពនៃការចាប់ ផ្តើមធុរកិច្ចថ្មី ដែលមានការវិវឌ្ឍន៍ យ៉ាងលឿន។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យើងក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុង សហគមន៍ឧត្តមសិក្សារបស់យើង។»។

កម្មវិធីនេះបណ្តុះបណ្តាលនិស្សិតឱ្យនទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលត្រូវការចាំបាច់ដើម្បីក្លាយជាសហគ្រិនឆ្នើមមួយរូប និងតម្រូវការជាក់ស្តែងដើម្បីប្រែក្លាយគំនិតរបស់ពួកគេឱ្យទៅជាអាជីវកម្មដែលអាចដំណើរការបាន។ កម្មវិធីនេះ បានផ្តល់ឱកាសពិសេស សម្រាប់និស្សិតក្នុងការរៀនពីអ្នកជំនាញ និងមិត្តនិស្សិតផ្សេងៗទៀត។

លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School បានមានប្រសាសន៍ថា «ការប្រារព្ធកម្មវិធី UnipreneurCamp នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងគោលដៅរបស់យើង ក្នុងការផ្តល់ជូននូវការអប់រំកម្រិតកំពូល ដែលបំពាក់បំប៉ននិស្សិតនូវជំនាញចាំបាច់សម្រាប់ ដោះស្រាយបញ្ហាប្រឈមដែលពួកគេនឹងជួបប្រទះនៅក្នុងសង្គមពិត។ ចំណាប់អារម្មណ៍ការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់សហគ្រិនវ័យក្មេងដែលបានបង្ហាញក្នុងកម្មវិធីនេះ គឺស្ទើរតែមិនគួរឱ្យជឿ ហើយយើងរំពឹងថា នឹងឃើញគំនិតច្នៃប្រឌិតរបស់ពួកគេ ត្រូវបានអនុវត្តក្លាយជាការពិត»។

UnipreneurCamp កម្រងទី១ ដែលអនុវត្តដោយ Reactor School បានកំណត់ស្តង់ដារខ្ពស់សម្រាប់វគ្គ ដទៃទៀតដែលនឹងរៀបចំឡើងក្នុងសប្តាហ៍បន្តបន្ទាប់ ដែលបង្ហាញពី ឥទ្ធិពលនៃការសហការគ្នាវាងនិស្សិត និងសក្តានុពលរបស់សហគ្រិនវ័យក្មេង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបំផុសគំនិតអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមដែលតភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm