ឥទ្ធិពល​ព្យុះ ​NOUL ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​មួយ​ចំនួន​​នៃ​កម្ពុជា ​​តែ​មិនសូវ​​ធ្ងន់ធ្ងរ​

2021/04/27 09:59:58 am        23

ភ្នំពេញ ​៖ ឥទ្ធិពល​ព្យុះ​ទី​១១​ មាន​ឈ្មោះថា NOUL(​នូ​ល​) ​ដែល​បាន​នាំ​ទឹកភ្លៀង​ខ្លាំង​ និង​ខ្យល់​បក់​បោក​ខ្លាំង ​ មកលើ​ ប្រទេស កម្ពុជា ​ចាប់ពី​ថ្ងៃទី​១៨ ​ដល់​ថ្ងៃទី​២០ ​ខែកញ្ញា ​ឆ្នាំ​២០២០​ កន្លងមកនេះ មិន​បង្ក​ផល​ប៉ះពាល់​និង​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ផលដំណាំ​ពលរដ្ឋ​នោះទេ ​ ប៉ុន្តែ​ក៏​មាន​ការ​ប៉ះពាល់​ខ្លះ​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​នៅ​ព្រឹក​នេះ ​។

បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ លោក ឃុន សុខា បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ បានឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ដោយសារ​ព្យុះ​NOUL ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​គឺ​បាន​បង្កអោយមាន​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​ខេត្តក្រចេះ ​ប៉ៃលិន ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ហើយ​ខេត្ត​ក្រៅពីនេះ​ មាន​ជំនន់​ទឹកភ្លៀង​លិច​ធម្មតា ​មិនមាន​រយៈពេល​យូរ ដោយសារ​អំឡុង​ពេលនេះ ​មេឃ​មិន​សូវមាន​ភ្លៀង​ហើយ​ជំនន់​ទឹកភ្លៀង​នេះ ក៏​មាន​ការ​ស្រក​អស់​លឿន​ផងដែរ​។

លោក ឃុន សុខា បន្តថា នៅក្នុង​អំឡុង​ពេលនេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ ក៏បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់​ស្តែង​ពី​ផល​ប៉ះពាល​នេះ​រួចរាល់​អស់ហើយ ​ហើយ​ព្យុះ​នោះ មិន​បង្ក​ប៉ះពាល់​ខ្លាំង​ណាស់ណា​នោះទេ​។

បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង់​គ្រោះ​មហន្តរាយ ​ក៏បាន​ចេញផ្សាយ​នៅ​ព្រឹក​ទី​២១ ខែកញ្ញា​នេះ ​បានឲ្យ​ដឹងថា សម្រាប់​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន ព្រឹក​នេះ ​ដោយសារ​ទឹក​កំពុងតែ​ហូរ​ស្រក​ចុះទៅ​ខាងក្រោម​នៃ​តំបន់​ផ្ទៃ​រងទឹក​របស់​អូរ​ដូនតា ​កត្តា​នេះ​បាន​បង្ក​អោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង ​និង​ខ្នង​ប្រឡាយ​ជាង​២០០​ម៉ែត្រ ​ ផ្លូវលំ​ប្រវែង​៥០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រៃ​សន្ទះ និង​ភូមិ​ផ្ទះស្បូវ ​ឃុំ​ស្ទឹងត្រង់ ​ស្រុក​សាលា​ក្រៅ ​ក៏ត្រូវ​បាន​ទឹក​ជន់​លិច ។

ដោយឡែក​សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ ​ស្ថានភាព​ទឹក​នៅ​អាងទឹក​តា​ម៉ុក​ នៅ​ព្រឹក​នេះ ធៀប​នឹង​ថ្ងៃលា្ងច​ម្សិលមិញ ​កម្ពស់​ទឹក​មាន​ជិត ៤​ម៉ែត្រ ​ហើយ​បាន​ស្រុក​ចុះ​០.១៤​ម៉ែត្រ​ ហើយ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ​ហើយ​ផល​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ពុំ​មាន​ទេ តែ​ខណៈ​នេះ​មន្ទីរ​ធន​ធានទឹក​ខេត្ត អាជ្ញាធរ​ដែនដី ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ បាន​ត្រៀម​លក្ខណៈ​អន្តរាគមន៍​រួចជាស្រេច​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ពេល​ជួប​បញ្ហា​។​ តែ​ទោះយ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ក៏បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្នែក​ខាងលើ​ និង​ខាងក្រោម​អាងទឹក​តា​ម៉ុក ​ស្ថិតនៅ​ឃុំ​អន្លង់ ស្រុក​អន្លង់វែង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ សូម​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ជៀសវាង​ការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm