ក្រុមការងារ​អន្តរក្រសួង​ ​ជំរុញ​បង្កើត​គោលដៅ​អេកូ​ទេសចរណ៍​ជាច្រើន​កន្លែង​ បន្ថែមទៀត​នៅ​កម្ពុជា

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣០ ខែកញ្ញា​នេះ នៅ​ក្រសួងទេសចរណ៍ ​បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការអភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​។ ​នៅក្នុង​កិច្ចប្រជុំ​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​ថ្លែងថា នៅពេល​បច្ចុប្បន្ន ​ក្រសួងទេសចរណ៍​មាន​តម្រូវការ​អោយ​មាន​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍ ​ខណៈ​អំឡុង​ពេល​កម្ពុជា​កំពុង​ជួប​ប្រឈម​នៃ​ការ​រាតត្បាត COVID-19 គឺ​មានតែ​គោលដៅ​តំបន់​អេកូ​ទេសចរណ៍​នោះទេ​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​ជាងគេ​។


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០២០​នេះ ក្រសួងទេសចរណ៍​រំពឹងថា​ នឹងមាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចេញ​ដើរ​កម្សាន្ត​មាន​កំណើន​ប្រមាណ​២០% ប៉ុន្តែ​បើ​និយាយ​ពី​ភ្ញៀវទេសចរ​អន្តរជាតិ ​គឺ​មិន​មាន​កំណើន​នោះទេ​។

ទោះយ៉ាងណា​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​នៅក្រោយ​វិបត្តិ​COVID-19​ ឯកឧត្តម ថោង ខុន បាន​ស្នើ​ស្ថាប័ន​នានា រួមគ្នា​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ​ក្នុងនោះ ​តំបន់​អេកូ​ទេសចរណ៍​មិន​ទាន់មាន​ផ្លូវ គឺ​ត្រូវ​ស្ថាបនា​និង​ជួសជុល​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ទេសចរណ៍​ ភ្ជាប់​បណ្តា​ប្រព័ន្ធ​ទូរស័ព្ទ និង​រៀបចំ​បណ្តាញ​ទឹកស្អាត​ជាដើម ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ផង រក​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ​និង​ការ​អភិរក្ស​ព្រៃឈើ​ និង​ធនធានធម្មជាតិ​នានា​នៅក្នុង​សហគមន៍​ជាដើម​។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ​បាន​ថ្លែងថា នៅ​ក្នុង​អំឡុង​ពេលនេះ ក្រសួងទេសចរណ៍​បាន​ចុះ​សិក្សា ​តំបន់​អេកូ​ទេសចរណ៍​ដែល​មាន​ភ្ញៀវទេសចរ​ឧស្សាហ៍​ទៅលេង​ច្រើន​រួមមាន ​៖ តំបន់​អេកូ​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ ​ខេត្តកំពង់ស្ពឺ ​សហគមន៍​នេសាទ​ផាត់​សណ្តាយ ​ខេត្តកំពង់ធំ ​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ​ខេត្តសៀមរាប​ សហគមន៍​ទេសចរណ៍​ទួល​ព័ន្ធ​តា​ឡី ខេត្តព្រៃវែង​ជាដើម​ ដើម្បី​ដាក់បញ្ចូល​សកម្មភាព​ទេសចរណ៍​ទទួល​ភ្ញៀវ​ទេសចរ​ប្រកប​ដោយ​ភាព​ទាក់ទាញ​។

លោក បន្តថា កន្លងមក​នៅ​ទូទាំងប្រទេស​ មាន​តំបន់​អេកូ​ទេសចរណ៍ ​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទេសចរណ៍វប្បធម៌ ​និង​តំបន់​នានា​ទៀត​ដែល​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​កម្សាន្ត​បាន ​មាន​ប្រមាណ​ជាង​៥៥៧​កន្លែង ​ហើយ​តំបន់​ទេសចរណ៍​ភាគច្រើន​មិន​ទាន់មាន​ផ្លូវ​ស្អាត ​ប្រព័ន្ធ​ទូរ​ស័ព្ទ ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី​សូ​ឡា​ជាដើម​។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នេះ លោក ជុក ជំនោរ និង​ក្រុមការងារ នឹង​បន្ត​ស្រាវជ្រាវ និង​ជំរុញ​អភិវឌ្ឍន៍​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍ ​នៅតាម​សហគមន៍​ដែល​មាន​សក្តានុពល តាមរយៈ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច របស់​ថ្នាក់ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង ​និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ដើម្បី​លើកទឹកចិត្ត ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​រៀបចំ​ការ​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ និង​ពង្រឹង​សមត្ថភាព​សមាជិក​សហគមន៍​ជាដើម​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm