មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ជំនាញឱ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្ដរាយឱ្យកាន់តែមានប្រសិទ្ធភាព

2024/07/10 12:03:45 am        111

ព្រះវិហារ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងមានការចូលរួមអមដំណើរដោយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម, និងតំណាងមកពីកងប្រតិបត្តិការរុករក និងសង្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះគ្រោះមហន្តរាយរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះលេខ៧២១នៃកងពលធំអន្តរាគមន៍លេខ៣។ 

លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗកន្លងមក។ 

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបគ្រោះធម្មជាតិ និងការសង្គ្រោះ លើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុជូនប្រជាពលរដ្ឋ។ ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ការហ្វឹកហាត់របស់កងកម្លាំងជាប់ជាប្រចាំនេះ ដើម្បីកងកម្លាំងអាចមានសមត្ថភាពគ្រប់គ្រាន់ និងមានយុទ្ធសាស្ត្រជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័ស និងមិនប៉ះពាល់ដល់អាយុជីវិត។ 

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានឱ្យដឹងដែរថា ទូក និងសម្ភារសង្គ្រោះផ្សេងៗ ដែលឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនកន្លងមក គឺត្រូវបានរក្សាទុក និងថែទាំយ៉ាងល្អសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជន។ ក្នុងនោះ ចំពោះកងកម្លាំង ក៏ត្រូវបានបញ្ជូនឱ្យធ្វើការហ្វឹកហ្វឺនជាមួយកងពលផ្សេងៗ និងបានធ្វើការប្រជុំតាមប្រព័ន្ធវីដេអូជាមួយកងកម្លាំងសង្គ្រោះ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីដាស់តឿន និងពង្រឹងសមត្ថភាពកងកម្លាំងផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm