
នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed បានជួបអគ្គមេបញ្ជាការកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan ដើម្បីក្លាយជាមេដឹកនាំបរទេសលើកដំបូង ធ្វើដំណើរទៅសួរសុខទុក្ខលោក ចាប់តាំងពីផ្ទុះជម្លោះរវាងកងទ័ព និងកងម្លាំងគាំទ្ររហ័ស (RSF)។
លោក Abiy ដែលកាលពីមុនជាមនុស្សជិតស្និតជាមួយកងកម្លាំង RSF ជាងកងទ័ពស៊ូដង់ និងធ្លាប់ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំរបស់ពួកគេគឺលោក Mohamed Hamdan Dagalo នៅទីក្រុង Addis Ababa កាលពីខែធ្នូនោះ បានចាត់ទុកដំណើរទស្សនកិច្ចលើកនេះថាជាផ្នែកមួយនៃការជំរុញឲ្យមានស្ថិរភាពនៅប្រទេសស៊ូដង់ ក្រោយសង្រ្គាមរយៈពេលជិត ១៥ឆ្នាំ ។

សង្រ្គាមរវាងភាគីយោធាស៊ូដង់ បានបង្ខំឲ្យមនុស្សជិត ១០លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បង្កឲ្យមានស្ថានភាពដូចគ្រោះទុរ្ភិក្ស នៅតាមតំបន់មួយចំនួនទូទាំងប្រទេស និងគំរាមកំហែងធ្វើឲ្យអស្ថិរភាពនៅក្នុងតំបន់ ។
ស្របពេលដែលកងកម្លាំង RSF ដណ្តើមបានគ្រប់គ្រងតំបន់ភាគច្រើននៅក្នុងរដ្ឋធានី Khartoum តំបន់ភាគកណ្តាល និងតំបន់ភាគខាងលិចស៊ូដង់ កងទ័ពស៊ូដង់ គ្រប់គ្រងរដ្ឋភាគខាងកើត និងរដ្ឋភាគខាងជើង រួមទាំងទីក្រុង Port Sudan ដែលជាមូលដ្ឋានរបស់ពួកគេ ៕