កីឡាករ Lamine Yamal បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាកីឡាករក្មេងបំផុតទាត់បញ្ចូលទីក្នុងបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ខណៈអេស្ប៉ាញទម្លាក់បារាំង ឡើងវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះក្នុងលទ្ធផល ២ទល់១។
បារាំងនាំមុខដោយកីឡាករ Randal Kolo Muani តែអេស្ប៉ាញតាមស្មើ ដោយសារការទាត់ពីចម្ងាយរបស់ Yamal មុនពេលកីឡាករ Dani Olmo បន្ថែមគ្រាប់ជ័យំនះ។
កីឡាករក្លិប Barcelona រូបនេះនឹងគ្រប់អាយុ១៧ឆ្នាំ នៅថ្ងៃទី១៣ ខែកក្កដា មួយមុនវគ្គផ្តាច់ព្រ័ត្រ។
ពីមុនកីឡាករក្មេងបំផុតក្នុងពានអឺរ៉ុប គឺកីឡាករប៉ូឡូញ Kacper Kozlowski វ័យ១៧ឆ្នាំ២៤៦ថ្ងៃ លេងក្នុងការប្រកួតស្មើអេស្ប៉ាញ ១ទល់១ ក្នុងវគ្គចែកពូលពានរង្វាន់ទ្វីបអឺរ៉ុប២០២០ ដែលលេងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១៕



