អនុប្រធានរដ្ឋសភាឡាវថ្លែងថាសារមន្ទីរជាតិតេជោ ជាកន្លែងដ៏សំខាន់នៃប្រវត្តិសាស្រ្តកម្ពុជា

2024/07/10 06:01:50 pm        180

ឯកឧត្តម ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ទស្សនា​នូវ​វិមា​ន​ឈ្នះ ឈ្នះ និងសិក្សាស្វែងយល់ អំពីការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ខណៈដំណើរ​ទស្សន​កិច្ច​នេះ​ឯកឧត្តម​បានចាត់ទុកថា វិមានឈ្នះ ឈ្នះ ឬសារមន្ទីរជាតិតេជោ ជាកន្លែងដ៏សំខាន់​មួយ​នៃ ​ប្រវត្តិសាស្រ្ត​កម្ពុជា។

សំណេរតាមរយៈក្រាំងមាសនៅវិមាន ឈ្នះ ឈ្នះ ឯកឧត្តម ខាំបៃ ដាំឡាត់ បានលើកឡើងថា គណៈប្រតិភូសមាគមមិត្តភាពឡាវ និងកម្ពុជា ពិតជាសប្បាយចិត្ត និងសូមសម្តែងការដឹងគុណ និង​អរគុណក្នុងការ ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជាចំពោះឯកឧត្តម និង​គណៈ​ប្រតិភូ​របស់​ឡាវ។

ឯកឧត្តមបានបញ្ជាក់ថា«គណៈប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ថ្នាក់​កណ្តាល​សូម​សម្តែង​ការគួរសម និងរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចូល​ទស្សនា​សារ​មន្ទីរជាតិ​តេជោ​(វិមាន ឈ្នះ ឈ្នះ) ដែលជាកន្លែងដ៏សំខាន់របស់ប្រវត្តិសាស្រ្តកម្ពុជា ជាការផ្លាស់ប្តូររបបគ្រប់គ្រង និង​បញ្ចប់សង្រ្គាមស៊ីវិល ក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជា​បុគ្គល​ចាប់​ផ្តើម​សាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមាន ភាព រីកចម្រើន»។ ជាមួយ​គ្នា​នោះដែរ​ឯកឧត្តម​បាន​រំពឹង​ថា ទំនាក់ទំនងរវាងឡាវ និងកម្ពុជា នឹងគង់វង្សយូរអង្វែងជា រហូតផងដែរ។

សូមបញ្ជាក់ថា ក្រៅពីអញ្ជើញដឹកនាំគណៈប្រតិភូទៅទស្សនា និងសិក្សាប្រវត្តិសាស្រ្តនៅវិមាន ឈ្នះ ឈ្នះ នាថ្ងៃទី៩ ខែកក្កដា នេះដែរ ឯកឧត្តមខាំបៃ ដាំឡាត់ ក៏បាន​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និង ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងក៏​បាន​ចូល​ទៅ​ទស្សនា​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​ផង​ដែរ​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm