វត្តអារាមនៅភ្នំពេញត្រៀមទូងស្គរអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាដើមខែក្រោយ

2024/07/10 07:31:26 pm        152

វត្តអារាមនៅរាជធានីភ្នំពេញ ចាប់ផ្តើមត្រៀមទូងស្គរ វាយគង ដើម្បីចូលរួមអបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីកហ្វូណនតេជោនាដើមខែសីហាខាងមុខនេះ។

ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់តែរយៈពេលជិត១ខែប៉ុណ្ណោះ បណ្តាវត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានចាប់​ផ្តើម​ត្រៀម​លក្ខណៈ​រៀប​ចំ​ឧបករណ៍​បន្លឺ​សំឡេង​ និងការជូនដំណឹងរបស់​ពុទ្ធបរិស័ទ​ឱ្យ​ចូលរួម​កាន់​តែ​ច្រើន​កុះករ​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទៅដល់ការចាប់ផ្តើមដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ។

បើតាមសង្ឃដីការបស់ព្រះសុមេធវង្ស សុខ ប៊ុនធឿន ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅ​អធិការ​វត្តនន្ទមុនី បានបញ្ជាក់ថា វត្តនន្ទមុនីមិន​ខុស​ពីវត្តដទៃ​ទៀត​ក្នុង​មូលដ្ឋាន​បាន​ត្រៀមរៀប​ចំខ្លួន​ទូង​ស្គរចូលរួមអបអរសាទរគម្រោងព្រែកហ្វូណនតេជោ ដោយព្រះអង្គ​មាន​សង្ឃដីកា​ទៀត​ថា ក្នុងសង្គមខ្មែរតាំងពីបុរាណដល់បច្ចុប្បន្ន គឺអាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា។

ជាមួយគ្នា លោកតាជីចំណុះជើងវត្តនន្ទមុនី បានឱ្យដឹងថា ពួកគាត់​នឹង​ចូលរួម​ជាមួយ​គណៈកម្មការ​វត្ត ដើម្បីអបអរសាទរ​ព្រមគ្នា​ក្នុង​ឱកាស​ដែល​កម្ពុជា​មាន​គម្រោង​ប្រវត្តិសាស្រ្ត​ព្រែកជីក​ហ្វូណនតេជោ ដែលជាប្រយោជន៍របស់សង្គមជាតិទាំងមូល។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក។ ខណៈនៅថ្ងៃបើកការដ្ឋាននេះ ក្រសួងធម្មការ និង​សាសនា បានណែនាំដល់ប្រធានមន្ទីរធម្មការនិងសាសនា រាជធានី-ខេត្តទាំងអស់ ត្រូវ​សហការ​ជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយគង ជួង រតាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅ​តាមទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់​ការ​ស៊ូរ៉ាវ​ឱ្យបានព្រមៗគ្នា។ ក្នុងនោះ ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បី​ឱ្យ​បរិស័ទ​ទាំងអស់បានចូលរួមអបអរសាទរឱ្យបានឱឡារិកអធិកអធម៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm