រុស្ស៊ីនិយាយថា កងកម្លាំងខ្លួនដណ្តើមបានតំបន់តាំងលំនៅមួយនៅភាគខាងកើតអ៊ុយក្រែន

2024/07/10 08:18:41 pm        117

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងរបាយការណ៍មួយលើកម្មវិធីផ្ញើសារតេលេក្រាមកាលពីថ្ងៃអង្គារ (០៩ កក្កដា) ថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងតំបន់តាំងទីលំនៅ យ៉ាស្នូប្រូឌីវកា (Yasnobrodivka) ក្នុងតំបន់ ដូណិតស្ក៍ (Donetsk) ភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែអ៊ុយក្រែន មិនបានទទួលស្គាល់ការខាតបង់បែបនេះទេ ហើយបានកំណត់ភូមិនេះថាជាទីតាំងមួយក្នុងចំណោមភូមិមួយចំនួនដែលកម្លាំងរបស់ខ្លួនកំពុងការពារទីតាំងឈរជើង។

ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅសមរភូមិមុខបាននិយាយថា «ជាលទ្ធផលនៃសកម្មភាពដ៏ខ្លាំងក្លា អង្គភាពនៃកងកម្លាំង 'កណ្តាល' បានរំដោះតំបន់តាំងលំនៅ យ៉ាស្នូប្រូឌីវកា ហើយនិងធ្វើឱ្យប្រសើរឡើងនូវទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ»។

អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា ភូមិនេះគឺជាភូមិមួយក្នុងចំណោមភូមិចំនួនប្រាំបួននៅក្នុងផ្នែក ផូក្រូវស្ក៍ (Pokrovsk) នៃតំបន់ ដូណិតស្ក៍ ភាគខាងលិចនៃភូមិ ដូណិតស្ក៍ ដែលគ្រប់គ្រងដោយរុស្ស៊ី ហើយជាទីដែលកងកម្លាំងរបស់ខ្លួនបានទប់ទល់នឹងការប៉ុនប៉ងរបស់រុស្ស៊ីជាង ២០ លើកដើម្បីវាយរុលក្នុងរយៈពេល ២៤ ម៉ោងមកនេះ។

យោធារុស្ស៊ីបាននិយាយថា ខ្លួនបានដណ្តើមយកភូមិជាច្រើននៅការវាយរុលយឺតៗរបស់ខ្លួនឆ្លងកាត់តំបន់ ដូណិតស្ក៍ របស់អ៊ុយក្រែន បន្ទាប់ពីខ្លួនបានដណ្តើមយកទីក្រុង អាវឌីអ៊ីវកា (Avdiivka) ដ៏សំខាន់កាលពីខែកុម្ភៈ។ ប្លុក ឌីបស្តេត (DeepState) ដែលជាប្លុកយោធាអ៊ុយក្រែនដ៏ពេញនិយម មិនបាននិយាយអំពីភូមិ យ៉ាស្នូប្រូឌីវកា នេះនៅក្នុងគេហទំព័រស្ដីពីសមរភូមិរបស់ខ្លួនទេ ប៉ុន្តែបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ក្បែរនោះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm