នគរបាលបន្តចុះធ្វើសមយុទ្ធបង្ហាញពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ នៅផ្សារទំនើបអ៊ីអន១

2024/07/10 10:18:29 pm        66

នគរបាលអគ្គីភ័យ បានបន្តការចុះធ្វើសមយុទ្ធតាមផ្សារទំនើបអ៊ីអន១ ដើម្បីធ្វើបទ​បង្ហាញ​ពី​របៀប​បង្ការ និងពន្លត់អគ្គិភ័យ ដល់ក្រុមការងារបុគ្គលិកផ្សារទាំងអស់ ដើម្បីបញ្ចៀប​ការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ពីវិធានបង្ការ ។

កម្លាំងនគរបាល នៃនាយកដ្ឋានពន្លត់ និងបង្ការអគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នា​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តការធ្វើសមយុទ្ធនៅផ្សារទំនើបអ៊ីអនទី១ ដើម្បី​ធ្វើ​បទ​បង្ហាញ និងបង្រៀនការអនុវត្ត ដល់ក្រុមបុគ្គលិកផ្សារ ឱ្យយល់ដឹងច្បាស់ពីវិធីបង្ការ និង​វិធី​ធ្វើ​ការ​​សង្គ្រោះបឋម នៅពេលមានគ្រោះអគ្គីភ័យកើតមានឡើង ។

លោកឧត្តមសេនីយ៍ឯកនេត វន្ថា ប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គីភ័យ បានប្រាប់ឱ្យដឹងថា  នគរបាលជំនាញ តែងតែបានចុះជាញឹកញ៉យតាមបណ្តាផ្សារធំៗ ក្នុង​ការ​ចុះ​ធ្វើ​សមយុទ្ធ​បទ​បង្ហាញពីជំនាញបង្ការ និងសង្គ្រោះ ព្រោះនេះ គឺជាកិច្ចការងារសម្ខាន់ដែលត្រូវយកចិត្តទុកដាក់ និង​គិតគូរឱ្យបានមុន មុនពេលកើតមានគ្រោះអគ្គីភ័យ ដែលតែងបង្ការជាវិនាសកម្មធ្ងន់ធ្ងរ ។

លោកឧត្តមសេនីយ៍ បន្តថា ផ្សារទំនើបអ៉ីអន តែងតែ​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ជា​និច្ចក្នុងការអនុញ្ញាត្តិឱ្យនគរបាល ចុះធ្វើបទបង្ហាញ និងបង្រៀនពីវិធានសង្គ្រោះ ដល់បុគ្គលិក និង​ក្រុម​ការងារ ក្នុងផ្សារទាំងមូល ។

លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៉ីអន បានបង្ហាញក្តីរីករាយ និង​ពេញ​ចិត្ត​ចូល​រួម​ជាមួយនគរបាលជំនាញ ក្នុងសកម្មភាពបង្ហាត់ បង្រៀន ដល់ក្រុមបុគ្គលិកផ្សារ ឱ្យ​កាន់​តែ​មាន​ការ​យល់ដឹងច្បាស់ និងស្ទាត់ជំនាញ ក្នុងការបង្ការ និងសង្គ្រោះបឋម ដល់អថិតិជន បុគ្គលិក​រួម​ការងារ ឬបងប្អូនប្រជាពលរដ្ឋជាដើម នៅពេលមានគ្រោះអគ្គីភ័យកើតមានឡើងជាយថាហេតុ ។

ក្រុមបុគ្គលិកដែលបានចូលរួមហាត់សម ក្នុងសមយុទ្ធខាងលើនេះ បានយល់ឃើញថា  នេះ​គឺ​ជា​ឱកាស​ដែល​ពួកគាត់អាចទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ពីការបង្ការទប់ស្កាត់ និង​សង្គ្រោះ​ជា​ជំហាន​បឋម ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់អតិថិជន ក្នុងករណីមានអគ្គីភ័យកើតឡើង ។

សូមបញ្ជាក់ថា ការចុះធ្វើសមយុទ្ធនេះ នគរបាល នៃនាយកដ្ឋានអគ្គីភ័យខាងលើ តែង​បាន​ចុះ​ជាប់​លាប់ និងជាបន្តបន្ទាប់ តាមទីតាំងអាជីវកម្មធំៗ ក្រុមហ៊ុន រោងចក្រ និងផ្សារទំនើបធំៗ ជា​ដើម ដែលជាទីតាំងអាជីវកម្មមានបរិមាមនុស្សច្រើន ដូច្នោះហើយទើបនគរបាលជំនាញ ទាមទារ​ឱ្យ​បណ្តា​ទីតាំងទាំងនោះ ត្រូវមានបុគ្គលិក ឬក្រុមការងាររបស់ខ្លួន ចេះយល់​ដឹង​ឱ្យ​បាន​ច្បាស់​លាស់​ពីវិធីបង្ការទប់ស្កាត់ និងសង្គ្រោះបឋមពេលមានអគ្គីភ័យកើតឡើងក្នុងទីតាំងរបស់ខ្លួន៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        113
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm