ឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការងារ Hotline នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

2024/07/10 03:21:44 pm        86

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការងារ Hotline នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ក្នុងអង្គប្រជុំនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលេីកឡេីងពីការធ្វេីការងារ សំណូមពរ នានា លេីការប្រេីប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តទទួលពាក្យបណ្ដឹងតាមប្រអប់សំបុត្រអេឡិត្រូនិច ព្រមទាំងការកែសម្រួលសមាសភាព ក្រុមការងារ Hotline និងការរៀបចំវគ្គបណ្ដុះបណ្ដាល ដេីម្បីបង្កេីនសមត្ថភាពជូន ដល់ក្រុមការងារHotline។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានកោតសរសេីរ និងអរគុណ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដល់​ក្រុមការងារ​ដែលបានចូលរួមសហការក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅ​ប្រជាពលរដ្ឋ​ក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក ។

ជាមួយគ្នានេះដែរឯកឧត្តមអគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា បង្កេីន​ការលេីកទូរសព្ទឲ្យបានទាន់វេលា ​ហេីយក៏ជាការចែករំលែកបទពិសោធន៍ការងារ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕


អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
2024/07/25 08:03:27 am        1
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍៦ចំនុច ដល់មន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
2024/07/24 09:42:47 pm        1
​ឃុំខ្លួនបណ្ដោះអាសន្នមនុស្ស៤នាក់ ដែលប្រឌិតព័ត៌មានក្នុងចេតនាទុច្ចរិត និងញុះញង់ពីតំបន់ CLV
2024/07/24 08:17:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មកស្គាល់ពីអត្តពលិកក្មេងជាងគេបំផុត ក្នុងអូឡាំពិកលើកនេះ

2024/07/25 08:18:33 am
​[BREAKING NEWS] លោក Joe Bidenនិយាយថា ការសម្រេចចិត្តបញ្ចប់បំណងប្រកួតប្រជែងអាណត្តិថ្មី គឺដើម្បីបង្រួបបង្រួមបក្សនិងការពារលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក
2024/07/25 08:11:54 am
​សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
2024/07/25 08:03:27 am
​'នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu រិះគន់ក្រុមអ្នកតវ៉ាបទឈប់បាញ់នៅហ្កាហ្សា ដោយជំរុញសម្ព័ន្ធភាពសកលប្រឆាំងនឹងបណ្ដាញភេរវកម្មរបស់អ៊ីរ៉ង់
2024/07/25 07:57:50 am
​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍៦ចំនុច ដល់មន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
2024/07/24 09:42:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/07/24 08:15:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/07/12 02:39:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/07/21 12:00:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/07/24 07:29:32 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/07/15 04:08:58 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am