ក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស អះអាងថា បានសម្លាប់ទាហានអ៊ីស្រាអែលយ៉ាងច្រើន នៅតំបន់ហ្កាហ្សា

2024/07/10 10:23:48 pm        47

កងពលតូច Al-Qassam ដែលជាក្រុមប្រដាប់អាវុធនៃចលនាតស៊ូឥស្លាម (ហាម៉ាស) កាលពីថ្ងៃអង្គារបានអះអាងថា យុទ្ធជនរបស់ខ្លួន បានសម្លាប់ទាហានអ៊ីស្រាអែលជាច្រើននាក់ នៅតាមទីតាំងផ្សេងៗ ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច al-Qassam បាននិយាយថា យុទ្ធជនរបស់ខ្លួន បានកំណត់គោលដៅលើកងកម្លាំងអ៊ីស្រាអែល ដែលបានវាយប្រហារទៅលើផ្ទះមួយខ្នង ក្នុងសង្កាត់ Shuja'iyya ជាមួយនឹងគ្រាប់ផ្លោង ហើយបានប៉ះទង្គិចដោយផ្ទាល់ជាមួយទាហានអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា នៅពេលដែលទាហានអ៊ីស្រាអែលកាន់តែច្រើន ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះ ដើម្បីជម្លៀសអ្នកស្លាប់ និងរបួស ក្រុមយុទ្ធជនហាម៉ាស បានបាញ់ឧបករណ៍បំផ្ទុះប្រឆាំងមនុស្សទៅលើពួកគេ។ 

កងពលតូច al-Qassam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងសង្កាត់ Tal al-Hawa នៅភាគនិរតីនៃទីក្រុងហ្កាហ្សា ក្រុមយុទ្ធជនហាម៉ាស បានកំណត់គោលដៅលើកងកម្លាំងអ៊ីស្រាអែលមួយផ្សេងទៀតនៅខាងក្នុងផ្ទះមួយដោយគ្រាប់ផ្លោង ដោយបណ្តាលឲ្យទាហានអ៊ីស្រាអែលស្លាប់ និងរងរបួសជាច្រើននាក់។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ទាហានអ៊ីស្រាអែលម្នាក់ ត្រូវបានវាយប្រហារដោយផ្ទាល់ពី អ្នកបាញ់ស៊ីបរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឧស្សាហកម្មនៃសង្កាត់ Tal al-Hawa។

សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមយុទ្ធជនហាម៉ាស បានបំផ្ទុះឧបករណ៍បំផ្ទុះប្រឆាំងមនុស្សទៅលើ ទាហានអ៊ីស្រាអែលដែលកំពុងប្រមូលផ្តុំគ្នា នៅជិតប៉ម Riyadh ក្នុងសង្កាត់ Tal al-Hawa ភាគខាងលិច ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm