អាជ្ញាធរមីនគាំទ្រ JMAS លើការបន្តគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ នៅកម្ពុជា

2024/07/10 03:24:51 pm        302

អាជ្ញាធមីន ប្រកាសបន្តគាំទ្រដល់ការអនុវត្តគម្រោងរបស់ JMAS តទៅទៀត ខណៈអង្គការ​នេះ​បាន​រួម​ចំណែកលើកកម្ពស់ដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅតាម​សហគមន៍​ក្រោយ​បោស​សម្អាត​មីន​រួច ខណៈអាជ្ញាមីននឹងបន្តរក្សាទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នា​ជាមួយ​ជប៉ុន​ឲ្យ​កាន់​តែ​ខ្លាំង ដើម្បីជោគជ័យលើវិស័យសកម្មភាពមីននៅកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពេល​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយលោក YAMAZAKI Koji ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និង​កិច្ច​សហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជានាវេលាថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ នៅ​ទីស្នាក់ការអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​នៅ​កម្ពុជា។

ឯកឧត្តមបានវាយ តម្លៃខ្ពស់ចំពោះគម្រោង​បោស​សម្អាត​មីន​ដើម្បី​អភិវឌ្ឍន៍​សហគមន៍​នៅ​នឹង​កន្លែង​របស់ JMAS ដូចជាហេដ្ឋារ ចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។ ហើយការចូល រួមរបស់ JMAS ពិតជាបានរួម ចំណែកក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផ្តល់​ដី​សុវត្ថិភាព និង​លើក​កម្ពស់​វិស័យកសិកម្មរបស់ប្រជាកសិករកម្ពុជា។

ជាការឆ្លើយតបលោក YAMAZAKI Koji បានអបអរ សាទរ​កម្ពុជា​ធ្វើ​ជាប្រធាន និង​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អនុ​សញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានជូនព​រ​ឱ្យកម្ពុ​ជា​ទទួល​បាន​ជោគជ័យ​ក្នុងដំ​ណើរ​ការ​រៀប​ចំ​កិច្ចប្រជុំនេះ។ លោកលើកឡើងថា រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ JMAS បានអ​នុវត្ត​សកម្មភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយ មាន​ជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណ ៦៥ គីឡូម៉ែត្រក្រឡា រកឃើញ​និង​កម្ទេច​ចោល​គ្រាប់​មីន​ចំនួន ២១.១៨៨គ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦.៣៦៤ គ្រាប់។ ប្រធាន JMAS បន្តទៀតថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិ ផ្ទុះពី​សង្រ្គាម​បន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើ​សុំ​កម្ពុជា​ឱ្យ​បន្ត​ផ្តល់​នូវ​កិច្ច​សហការ និងគាំទ្រនូវគម្រោងទាំងនេះ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ៖«ហ៊ុន សែន នឹងឈានទៅជួយរដ្ឋាភិបាលលើការផលិតសម្ភារៈវិស័យការពារជាតិ»
2026/06/11 06:55:01 pm       
សម្ដេចតេជោណែនាំដល់រោងចក្រផលិតឯកសណ្ឋានយោធា DSS ត្រូវផលិតឱ្យមានលើគុណភាពខ្ពស់
2026/06/11 06:42:55 pm        1
អាជ្ញាធររកឃើញសាច់បង្កកជាង២០០តោននាំមកពីថៃ ក្នុងឃ្លាំងស្តុកពីរក្នុងខណ្ឌឫស្សីកែវនិងព្រែកព្នៅ
2026/06/11 06:01:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ៖«ហ៊ុន សែន នឹងឈានទៅជួយរដ្ឋាភិបាលលើការផលិតសម្ភារៈវិស័យការពារជាតិ»

2026/06/11 06:55:01 pm
​ចិនថា ការប្រើប្រាស់កម្លាំងមានតែធ្វើឲ្យភាពតានតឹងធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈការវាយប្រហាររបស់អាមេរិក និងអ៊ីរ៉ង់បន្ត
2026/06/11 06:53:55 pm
​អគារជាច្រើនខ្នងរងការខូចខាតនៅទីក្រុង Krasnodar របស់រុស្ស៊ី ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
2026/06/11 06:51:51 pm
​តុលការថៃកាត់ទោសប្រហារជីវិតបុរសជនជាតិអ៊ូយហ្គួ ២នាក់ សម្រាប់ការបំផ្ទុះគ្រាប់បែកនៅក្រុងបាងកកឆ្នាំ ២០១៥
2026/06/11 06:49:47 pm
​លោក Trump និយាយថា អ៊ីរ៉ង់បានស្នើសុំឲ្យ​លោកបញ្ឈប់​ប្រតិបត្តិ​ការ​ទម្លាក់គ្រាប់បែក
2026/06/11 06:47:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am