
ក្រសួងបរិស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើមបញ្ចេញទឹកពីទំនប់ នៅជិតព្រំដែនអន្តរកូរ៉េ ដោយមិនបានជូនដំណឹងជាមុន ដល់កូរ៉េខាងត្បូង។
ក្រសួងនេះ បាននិយាយថា ខ្សែទឹកទន្លេ Imjin នៃទំនប់ Hwanggang របស់កូរ៉េខាងជើង បានឡើងពេញហៀរហូរ ដោយផ្អែកលើការវិភាគនៃរូបភាពផ្កាយរណប ដោយកត់សម្គាល់ថា ខ្លួនបានចែករំលែកព័ត៌មានពាក់ព័ន្ធជាមួយយោធា និងសាលាក្រុងក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ ទឹកដែលបញ្ចេញនេះ ត្រូវបានសន្មតថា មិនមែនជាបរិមាណដ៏សំខាន់នោះទេ។

ប្រសិនបើភាគខាងជើងបញ្ចេញទឹក ៥០០តោនក្នុងមួយវិនាទីពីទំនប់នេះ វារំពឹងថា នឹងចំណាយពេល ៩ ម៉ោងសម្រាប់ទឹក ដើម្បីហូរទៅដល់ស្ពាន Pilseung ភាគខាងជើងបំផុតរបស់របស់កូរ៉េខាងត្បូង នៅលើទន្លេ Imjin ។
កម្រិតទឹក និងអត្រាលំហូរនៅស្ពាននេះ បច្ចុប្បន្ននៅមានស្ថិរភាពក្នុងកម្រិត ០.៤៨ ម៉ែត្រ និង ៣០ម៉ែត្រ គុប ក្នុងមួយវិនាទី។
កូរ៉េខាងជើង ត្រូវបានគេនិយាយថា មិនបានផ្តល់ការជូនដំណឹងជាមុន ដល់កូរ៉េខាងត្បូង ជុំវិញការបញ្ចេញទឹកថ្មីៗនេះទេ។ ប្រទេសនេះ បានជូនដំណឹងចុងក្រោយ ដល់ភាគខាងត្បូងអំពីបញ្ចេញពីទំនប់ Hwanggang ក្នុងឆ្នាំ២០១៣ ។