កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​លាង​សម្អាត​លុយ​ខ្មៅ​ តាមរយៈ​ល្បែង​ពាណិជ្ជកម្ម​ឡើយ​

2021/04/27 09:59:58 am        26

ភ្នំពេញ ៖ ​ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាងថា​ កម្ពុជា ​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យមាន ​ការលាង​សម្អាត​លុយខ្មៅ ​តាមរយៈ​ល្បែង​ពាណិជ្ជកម្ម​ឡើយ​។


អ្នកនាំពាក្យ​រដ្ឋសភា ឯកឧត្ដម ឡេង ប៉េងឡុង បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​ដើម្បី ពិនិត្យ ​និង​សម្រេច​អនុម័ត​លើ​របៀបវារៈ នៃ​សេចក្តីព្រាងច្បាប់​ចំនួន​១១​ និង​បាន​កំណត់​កាលបរិច្ឆេទ បញ្ជូន​របៀបវារៈ ​នៃ​សេចក្តីព្រាងច្បាប់​ទាំងអស់នេះ​ ទៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៥​ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃទី​៥ ​ខែតុលា ខាងមុខនេះ ដែល​ក្នុងចំណោម​សេចក្តីព្រាងច្បាប់​នោះ មាន​ពាក់ ព័ន្ធ​នឹង​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ផង បាន​បញ្ជាក់ថា ​កម្ពុជា ដាច់ខាត​មិន​អនុញ្ញាត​ឱ្យមាន​ការលាង ​សម្អាត​លុយខ្មៅ​ តាមរយៈ​ការ​ធ្វើ​វិនិយោគ​ល្បែង​ពាណិជ្ជកម្ម​ឡើយ ​ ដោយសារ​កម្ពុជា ​មាន​ច្បាប់​ប្រឆាំង​ នឹង​ ការលាង​សម្អាត​ប្រាក់​ ឬ​ហិរញ្ញប្បទាន​ផ្សេងៗ ជាដើម​។

ឯកឧត្តម ឡេង ប៉េងឡុង ​បានបញ្ជាក់​ទៀតថា​ សេចក្តីព្រាងច្បាប់​ទាំង​១១ ​ដែល​បាន​ដាក់​បញ្ចូល ទៅ​ក្នុង​សម័យប្រជុំ​រដ្ឋ​សភា ​នា​សប្តាហ៍​ក្រោយនេះ ​ក៏​មាន​ភាព​ចាំបាច់ ​ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រយុទ្ធ ប្រឆាំង​នឹង​កូ​វីដ​១៩​ រួមទាំង​ចូល​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ​ក្រោយ​កូ​វីដ​១៩​ផង​។

ក្នុងចំណោម​សេចក្តី​ព្រាងច្បាប់ ​ចំនួន​១១ រួមមាន ​ សេចក្តីព្រាងច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ល្បែង ពាណិជ្ជកម្ម មូលបត្រ​រដ្ឋ ​ការរៀបចំ​ និង​ការ​ប្រព្រឹត្តទៅ ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ​ស្តីពី​ការ​វិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​សហប្រតិបត្តិការ ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ និង​សាធារណរដ្ឋ​ឥណ្ឌា ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ស្តីពី​ការ​វិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក​ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​និង រដ្ឋាភិបាល នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ​ធ្វើ​វិសោធនកម្ម​កិច្ច ព្រមព្រៀង ​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ​អាស៊ាន​ ស្តីពី​សេវាកម្ម និង​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ ស្តីពី​ការ ទទួលស្គាល់​ទៅវិញ​ទៅមក​ លើ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ក្រុម​អាកាសយានិក​៕

​អត្ថបទ​៖ សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm