ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ បានណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ និងសម្រួសការកក់ស្ទះចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ស្រាប់ប្រទះឃើញ ក្រុមអ្នករត់passapp ជាង១០នាក់ កំពុងប្រមូលផ្ដុំគ្នាផឹកស៉ី តាមសួនសាធារណៈ កម្លាំងបានឃាត់ខ្លួននិងpassapp ចំនួន១០គ្រឿងផងដែរ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ០៥ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្បែរព្រះសក្យមុនីចេតិយ៍ ស្ថិតនៅក្នុងសង្កាត់ច្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលដែលកម្លាំងគណៈបញ្ជាការឯកភាពឈានដល់ការឃាត់ខ្លួនអ្នករត់ផាសអាប់ទាំងអស់ដែលកំពុងតែប្រមូលផ្តុំគ្នាផឹកស៊ីកម្លាំងគណៈបញ្ជាការឯកភាពបានជិះល្បាតក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋស្រាប់តែប្រទះឃើញអ្នករត់passappជាង ១០ នាក់បានប្រមូលផ្ដុំគ្នាជួបជុំផឹកស៊ីតាមសួនសាធារណៈដូច្នេះកម្លាំងក្រោមជាការឯកភាពខណ្ឌបានឃាត់ខ្លួននិងដកហូតpassapp បញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។
មន្រ្តីជំនាញនៃសាលាខណ្ឌដូនពេញបានឲ្យដឹងផងដែរថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ កំពុងតែយកចិត្តទុកដាក់ជាខ្លាំង ពីបញ្ហាការប្រមូលផ្ដុំជួបជុំ ខុសពីគោលការណ៍និងសេចក្ដីណែនាំរបស់សាលារាជធានី ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងចូលរួម បង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺ covid-19 ឬវីរុសបំម្លែងថ្មី ប្រភេទdelta ផងនោះ។ តែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនបានចូលរួមអនុវត្តតាមសេចក្ដីណែនាំសាលារាជធានី វិធានការរបស់ក្រសួងសុខាភិបាល និង៣ការពារ ៣កុំ តាមប្រសាសន៍ប្រមុខដឹកនាំឡើយ។
ដូច្នេះពាក់ព័ន្ធករណីឃាត់ខ្លួនអ្នករត់ passapp ចំនួន១០នាក់នេះ ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅសាលាចតុមុខ ដើម្បីឲ្យមន្រ្តីសុខាភិបាលធ្វើសំណាក រកមេរោគ covid-19 រួច ត្រូវបានអោយអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ





