តុលាការថៃកំណត់ថ្ងៃទី២៤ កក្កដា ជាថ្ងៃបើកសវនាការបន្ទាប់លើសំណុំរឿងបញ្ចប់តំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា

2024/07/10 10:59:15 pm        36

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី១០ ខែកក្កដា) នេះ បានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់ សម្រាប់សំណុំរឿងស្វែងរកការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ខណៈដែលខ្លួនកំពុងស្វែងរកភស្តុតាងបន្ថែមទៀត។

តុលាការបានប្រាប់នៅដើមខែកក្កដានេះថា សំណុំរឿងនេះនឹងឈានដល់ការប្រកាសសាលក្រម មុនខែកញ្ញា។ ស្ថាប័ននេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តុលាការទាមទារឲ្យមានព័ត៌មានបន្ថែម ក្នុងនោះរួមទាំងភស្តុតាង និងពីបុគ្គលដែលត្រូវបានកោះហៅមកសួរនាំកាលពីពេលមុន»។

គួរបញ្ជាក់ថា សំណុំរឿងប្រឆាំងនឹងលោក សេដ្ឋា នេះ ត្រូវបានចាប់ផ្តើមឡើងបន្ទាប់ពីមានបណ្តឹងរបស់សមាជិកព្រឹទ្ធសភាតែងតាំងដោយពួកយោធាចំនួន ៤០រូប កាលពីខែឧសភា ដែលបន្ទាប់មកតុលាការធម្មនុញ្ញ បានទទួលយក។

សំណុំរឿងនេះ ស្វែងរកការបញ្ចប់តំណែងនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការតែងតាំងមេធាវីមួយរូប គឺលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគារពីបទមើលងាយតុលាការ ក្នុងជួរគណៈរដ្ឋមន្ត្រី។ បណ្ដឹងនេះចោទថា លោក Pichit ខ្វះស្តង់ដារខាងក្រមសីលធម៌ សម្រាប់តំណែងរដ្ឋមន្ត្រី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោក Pichit ចាប់តាំងពីពេលនោះមក បានលាលែង ហើយលោក សេដ្ឋា បដិសេធការប្រព្រឹត្តខុសណាមួយ។

ប្រសិនបើអ្នកនយោបាយថ្មី លោក សេដ្ឋា ត្រូវបានបញ្ចប់តួនាទីពិតមែននោះ រដ្ឋាភិបាលថ្មីត្រូវតែត្រូវបានបង្កើតឡើង ហើយគណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាចរបស់លោក នឹងត្រូវដាក់បេក្ខជនថ្មី សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលត្រូវបានបោះឆ្នោតដោយសភា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm