កីឡាអាស៊ី៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ ឆ្នាំ២០២២ នៅទីក្រុង Hangzhou នៃសាធារណៈរដ្ឋប្រជាមានិតចិន។
ការគូសបញ្ជាក់របស់តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ បានទទួលលិខិតអញ្ជើញចូលរួមប្រកួតព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 ពីគណៈកម្មាធិការជាតិអូឡាំពិកសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងទៅ។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការទទួលបានលិខិតនេះគឺជាកិត្តិយសមួយសម្រាប់ប្រទេសកម្ពុជា ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតកីឡាអាស៊ីនៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិននាឆ្នាំ២០២២ ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីនៅចិនគ្រោងធ្វើការប្រកួតរយៈពេល ១៦ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដោយម្ចាស់ផ្ទះចិនបានកំណត់កីឡាចំនួន ៤០ប្រភេទដាក់ក្នុងការប្រកួតព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕
អត្ថបទ៖ លី ឈុនឡា