ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃអង្គារថា កងកម្លាំងនៃកងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ (IRGC) បានវាយបំបែក «ក្រុមភេរវករ» នៅឯព្រំដែនភាគពាយ័ព្យរបស់ប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មាន IRNA បានដកស្រង់សម្តីសេចក្តីថ្លែងរបស់មូលដ្ឋាននេះដែលបាននិយាយថា៖« សមាជិកនៃ«ក្រុមភេរវកម្មប្រឆាំងបដិវត្តន៍» បានព្យាយាមចូលទៅក្នុងប្រទេសអ៊ីរ៉ង់ តាមព្រំដែនភាគពា យ័ព្យ ប៉ុន្តែត្រូវបានវាយឆ្មក់ និងកម្ទេចកាលពីព្រឹកថ្ងៃអង្គារ ដោយកងកម្លាំងនៃមូលដ្ឋាន Hamzeh Seyyed Al-Shohada របស់កងកម្លាំងជៀងគោក IRGC ក្នុងខេត្តអាស៊ែរបៃហ្សង់ខាងលិច។
សេចក្តីថ្លែងការណ៍ បាននិយាយថា «ភេរវករ» មួយចំនួន ត្រូវបានសម្លាប់ និងរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាមួយកងកម្លាំង IRGC ហើយឧបករណ៍របស់ពួកគេ ត្រូវបានរឹបអូស ដោយមិនបានបញ្ជាក់អំពីទំនាក់ទំនងរបស់ភេរវករ ឬអត្តសញ្ញាណ និងទីតាំងនៃប្រតិបត្តិការនោះទេ។
មូលដ្ឋានរបស់ IRGC ក៏បានព្រមានថា រាល់សកម្មភាពប្រឆាំងនឹងសន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ នឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងមិនរួចរាឡើង។