ប្រភពជាច្រើន បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទទួលបន្ទុកគោលនយោបាយកូរ៉េខាងជើង បានលាលែងពីតំណែង កាលពីថ្ងៃអង្គារ ដោយបន្ថែមភាពមិនច្បាស់លាស់លើកិច្ចខិតខំប្រឹងប្រែងការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងទីក្រុង ព្យុងយ៉ាង។
យោងតាមប្រភពបានឲ្យដឹងថា លោកស្រី Jung Pak បានលាលែងពីមុខតំណែងជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង ហើយដំណើរការមួយ កំពុងដំណើរការ ដើម្បីជ្រើសរើសអ្នកជំនួស លោកស្រី។
លោក Pak ដែលជាសាស្ត្រាចារ្យក្លាយជាអ្នកការទូត បានចូលកាន់តំណែងសម្រាប់គោលនយោបាយកូរ៉េខាងជើង នៅក្រសួងការបរទេស បន្ទាប់ពីលោក Sung Kim ដែលជាអ្នកការទូតជើងចាស់ បានចូលនិវត្តន៍កាលពីចុងឆ្នាំមុន។ លោកស្រី ក៏បានបម្រើការជាជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននៅពេលក្រោយមកនោះ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី បូព៌ា និងប៉ាស៊ីហ្វិក នឹងត្រួតពិនិត្យគោលនយោបាយកូរ៉េខាងជើងសម្រាប់ក្រសួងនេះ។ ក្រសួងការបរទេស បានបញ្ជាក់ថា លោកស្រី Park បានលាលែងពីតំណែង កាលពីថ្ងៃសុក្រ។