
អំឡុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីបង់ក្លាដែសលោកស្រី Sheikh Hasina នៅថ្ងៃពុធនេះ ប្រធានាធិបតីចិនលោក Xi Jinping និយាយថា ទីក្រុងប៉េកាំង ចង់ធ្វើការជាមួយប្រទេសបង់ក្លាដែស ដើម្បីបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តទូលំទូលាយ ។
លោកស្រី Hasina ស្ថិតនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃមកកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ ។
ក្រោយជំនួបជាមួយលោក X គេបានរំពឹងទុកថា លោកស្រី Hasina នឹងជួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang ផងដែរ ។

លោក Xi និយាយនៅក្នុងជំនួបទ្វេភាគីថា ចិននឹងធ្វើការជាមួយបង់ក្លាដែស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់អាស៊ីខាងត្បូង និងសកលលោកខាងត្បូង ។
លោកស្រី Hasina បានថ្លែងអំណរគុណចិនសម្រាប់ការគាំទ្រ ក្រោយគណបក្សសម្ព័ន្ធ Awami របស់លោកស្រី ឈ្នះអាណត្តិលើកទី ៤ជាប់ៗគ្នា នៅការបោះឆ្នោតសភាលើកទី ១២ ៕
