
រូបថតសន្លឹកទទួលបានពីសាក្សីនៅថ្ងៃពុធនេះ ឃើញផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក គ្របដណ្តប់ពីលើទីក្រុង Melbourne ក្រោយអគ្គិភ័យឆាបឆេះរោងចក្រនៅក្នុងទីក្រុងរបស់ប្រទេសអូស្រ្តាលីមួយនេះ ។

រូបថតសន្លឹកថតបានពីលើយន្តហោះដោយអ្នកដំណើរ Kate Case ឃើញសំណុំផ្សែងខ្មៅហុយឡើងលើអាកាស ។
ចំណងជើងដែលអ្នកដំណើរ Case សរសេរក្រោមរូបថតបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា យន្តហោះកំពុងហោះក្បែរសំណុំផ្សែង ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា អគ្គិភ័យនេះ បានឆាបឆេះឡើងក្រោយផ្ទុះសារធាតុគីមី ៕