គោលនយោបាយប.ស.ស.របស់រដ្ឋាភិបាល​​ជួយកាត់បន្ថយជម្លោះ​ រវាងកម្មករ និងនិយោជក និងបង្កើតឱ្យមានសុខុដុមនីយកម្ម

2024/07/11 02:16:48 am        112

ភ្នំពេញ ៖ មេសហជីពនៅកម្ពុជាបានលើកឡើងថា គោលនយោបាយក្នុងការផ្តល់ សេវាបេឡាជាតិសន្តិសុខសង្គម (បសស) មិនត្រឹមតែផ្តល់​អត្ថប្រយោជន៍​ជូន​កម្មករ​និយោជិតប៉ុណ្ណោះទេ ថែមទាំងបាន​កាត់បន្ថយជម្លោះ រវាងកម្មករ និងនិយោជក នៅតាមបណ្តារោងចក្រសហគ្រាសទៀតផង។ 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា បសស បានជួយសម្រាលបន្ទុកដ៏ច្រើនសម្រាប់កម្មករនិយោជិត ដែល​មានការគាំពារ​ចំពោះការព្យាបាលជំងឺ ការថែទាំសុខភាព ការពិនិត្យផ្ទៃពោះ និងសម្រាលកូន ជាដើម មិនតែប៉ុណ្ណោះ បសស ក៏បានបញ្ឈប់លែងឱ្យ​កម្មករ និងនិយោជក​មានជម្លោះជាមួយគ្នា ពេលមានគ្រោះថ្នាក់ការងារកើតឡើង ផងដែរ។ 

លោកបានបញ្ជាក់ថា ភាពក្តៅក្រហាយ ទោម្និញដាក់គ្នារវាងកម្មករ និងយោជក ដែលធ្លាប់កើតឡើង គឺនៅពេលមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ ដែល​និយោជក​ភ្លាមៗពិបាកក្នុងការមានលទ្ធភាពទទួលខុសត្រូវ បានធ្វើឱ្យមានការប្តឹង​តវ៉ាពី​សំណាក់កម្មករនិយោជិត។ យ៉ាងណាក៏ដោយ នៅពេលមានសេវា បសស បញ្ហា​ទាំងនោះត្រូវបានបញ្ចប់ ដោយគ្រាន់តែភាគីនិយោជក បង់ភាគទានទៅ បសស ដើម្បីធ្វើការដោះស្រាយបន្ត។  

លោកថ្លែងថា៖«នៅពេលយើងមានសេវា បសស រាល់គ្រោះថ្នាក់ការងារ រាល់ជំងឺវិជ្ជាជីវៈទាំងឡាយណា គឺជាបន្ទុករបស់ បសស ដូចនេះភាគីកម្មករនិយោជិតមិនចាំបាច់បែរមុខព្រួញទៅកាន់និយោជក ហើយនិយោជកក៏មិនចាំបាច់ពាក់មុខយក្ស ក្នុងស្ថានភាពណា​មួយមក​កាន់កម្មកររបស់ខ្លួនដែលទាមទារនោះទេ គឺគ្រាន់តែបង់ភាគទាន​ទៅ​បសសដើម្បីចាត់ចែងដោះស្រាយបន្តជាការស្រេច»។ 

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា សេវា បសស ពិតជាមាន​សារៈ​សំខាន់​ណាស់សម្រាប់កម្មករ និយោជិត។ ក្នុងពេលបច្ចុប្បន្នការបង់ បសស គឺជាបន្ទុក​របស់​និយោជក ដែលទាំងនេះជាការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុង​សម្រួលឱ្យ​និយោជក​ជាអ្នកទទួលខុសត្រូវ១០០ភាគរយ។ 

លោកថ្លែងថា៖«មិនត្រឹមតែប៉ុណ្ណឹងទេ យើងឃើញថា នៅពេលបងប្អូនមានជំងឺឈឺថ្កាត់អស់រាប់សិបម៉ឺនដុល្លារ រាប់សិបពាន់ដុល្លារគឺ បង​ប្អូនអត់មានចំណាយអីសូម្បី១ដុល្លារនោះទេ គឺជាបន្ទុករបស់រដ្ឋតែម្តង ដូចច្នេះយើងឃើញថាសេវា បសស នេះពិតជាមានសារៈសំខាន់។»

មួយវិញទៀត ហ្វា សាលី បន្ថែមថា បសស ក៏មានការយកចិត្តទុកដាក់លើស្ត្រី ដែលមានផ្ទៃពោះ ឱ្យមានការឈប់សម្រាក​រហូតដល់៤ដងសម្រាប់ការ​ពិនិត្យ​ផ្ទៃពោះចាប់ពីមានគភ៌ ដែលទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនរៀលបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការឈប់សម្រាកសម្រាលកូន ដែលមានប្រាក់ឧបត្ថម្ភ ១២០ភាគរយ ហើយនៅក្រោយពេលសម្រាលក៏មានការថែទាំកុមាររហូតដល់២ឆ្នាំ ដោយមានការឈប់សម្រាកបានច្រើនដងបន្ថែមទៀត ដើម្បីចាក់វ៉ាក់សាំងផ្សេងៗសម្រាប់កុមារ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm