
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា កុមារស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើប្រទេសរបស់គាត់ ធ្វើឲ្យគាត់ចង់សម្លាប់លោក Putin ។
ថ្លែងមុនកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក លោក Zelenskiy និយាយពីការឈឺចាប់របស់គាត់ ពេលដែលក្មេងៗស្លាប់នៅក្នុងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ដោយលោកបញ្ជាក់ថា វាបានធ្វើឲ្យគាត់ចង់សម្លាប់លោក Putinនៅពេលឥឡូវនេះ ។
ប្រធានបេសកកម្មតាមដានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)នៅអ៊ុយក្រែន លោកស្រី Danielle Bell និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារលើមន្ទីរពេទ្យកុមារនៅរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន ទំនងជាបណ្តាលមកពីការវាយប្រហារផ្ទាល់ពីមីស៊ីលរុស្ស៊ី ។
ការវាយប្រហារទាំងថ្ងៃនេះ គឺជាផ្នែកមួយនៃការវាយប្រហារជាច្រើន ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤១នាក់នៅទូទាំងអ៊ុយក្រែន ។ រុស្ស៊ីនិយាយថា វាគឺជាការបាញ់ប្រឆាំងមីស៊ីលរបស់អ៊ុយក្រែន មិនមែនរុស្ស៊ីនោះទេ ដែលបានត្រូវមន្ទីរពេទ្យកុមារនៅក្នុងទីក្រុងគីវ កាលពីថ្ងៃចន្ទ ៕