
ក្រុមអាជ្ញាធរ និយាយថា សត្វពាហនៈជាង ១៥០ក្បាល ៩ក្បាលក្នុងចំណោមពួកវា គឺជាសត្វរមាសស្នែង ១ បានលង់ទឹកងាប់ក្នុងទឹកជំនន់នៅឧទ្យានជាតិ Kaziranga ស្ថិតក្នុងរដ្ឋភាគអាគ្នេយ៍ Assam ប្រទេសឥណ្ឌា ។
រដ្ឋ Assam បានទទួលរងទឹកជំនន់ដ៏គំហក់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។
មនុស្ស ៧៩នាក់ បានស្លាប់ នៅក្នុងទឹកជំនន់ ដែលបានជន់លិចដីកសិកម្ម និងតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ហើយមនុស្សរាប់ម៉ឺននាក់ បានជម្លៀសខ្លួន ។

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរារដ្ឋ Assam បានឲ្យដឹងថា មនុស្ស ៧នាក់ បានស្លាប់ ចាប់តាំងពីថ្ងៃអង្គារម្សិលមិញ ។
សូមបញ្ជាក់ថា ឧទ្យានជាតិ Kazirangaដែលរងការជន់លិចជិត ១ភាគ៣ទៅហើយនោះ គឺជាទីជម្រករបស់សត្វរមាសស្នែង ១ស្ទើជិតពាក់កណ្តាលនៃសត្វរមាសទូទាំងសកលលោក ដែលមានចំនួនប្រហែល ៤ពាន់ក្បាល ៕