កិច្ចប្រជុំកំពូលណាតូ ផ្តោតលើសព្វាវុធសម្រាប់អ៊ុយក្រែន តែពុំបានអញ្ជើញប្រទេសនេះឱ្យចូលជាសមាជិកទេ

2024/07/11 07:48:23 am        314

សមាជិកណាតូបានសន្យាគាំទ្រសម្រាប់ "ផ្លូវដែលមិនអាចត្រឡប់វិញបាន" ទៅកាន់សមាជិកភាពនាពេលអនាគតសម្រាប់អ៊ុយក្រែន ក៏ដូចជាជំនួយបន្ថែមទៀត។    

ស្របពេលការកំណត់ពេលវេលាផ្លូវការសម្រាប់ក្រុងគៀវ ក្នុងការចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះ មិនត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សមាជិកទាំង៣២ប្រទេសរបស់សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ បាននិយាយថាពួកគេមានការគាំទ្រឥតងាករេ សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។

អង្គការណាតូ ក៏បានប្រកាសពីការធ្វើសមាហរណកម្មបន្ថែមទៀតជាមួយយោធារបស់អ៊ុយក្រែន ហើយក្រុមសមាជិកទាំងនេះ បានប្តេជ្ញាផ្តល់ជំនួយចំនួន ៤០ ពាន់លានអឺរ៉ូ ស្មើនឹង៤៣,៣ ពាន់លានដុល្លារ នៅឆ្នាំក្រោយ រួមទាំងយន្តហោះចម្បាំង F-16 និងជំនួយការពារដែនអាកាសផងដែរ។  

លោក Jens Stoltenberg អគ្គលេខាធិការរបស់ប្លុកនេះបាននិយាយថា ការគាំទ្រដល់អ៊ុយក្រែនមិនមែនជាសប្បុរសធម៌ទេ តែនោះគឺស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខរបស់យើងផ្ទាល់។

ការលុកលុយដែលនៅតែបន្តនៅអ៊ុយក្រែនគឺជារបៀបវារៈសំខាន់បំផុតនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ហើយសេចក្តីប្រកាសដែលយល់ព្រមដោយសមាជិកទាំងអស់បាននិយាយថា រុស្ស៊ីនៅតែជាការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់ចំពោះសន្តិសុខ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណើរការផ្ទេរទៅកាន់អ៊ុយក្រែន ពីប្រទេសដាណឺម៉ាក និងហូឡង់។

នេះនឹងជាលើកទីមួយដែលអ៊ុយក្រែនបានទទួលយន្តហោះទំនើបនេះ ជាអ្វីដែលក្រុង គៀវបានអំពាវនាវជាយូរមកហើយ។ លោក Blinken បានប្រាប់កិច្ចប្រជុំកំពូលថា យន្តហោះចម្បាំងនេះ នឹងត្រូវប្រើប្រាស់ នៅរដូវក្តៅនេះ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am