នគរបាលអង់គ្លេស ចាប់ខ្លួនជនសង្ស័យវាយប្រហារដោយប្រើស្នា បន្ទាប់ពីស្ត្រី ៣នាក់​ត្រូវបានសម្លាប់

2024/07/11 03:41:01 pm        141

នគរបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថាបុរសវ័យ ២៦ ឆ្នាំម្នាក់​ត្រូវ​បានឃុំខ្លួន បន្ទាប់ពីប្រពន្ធ និងកូនស្រីពីរនាក់របស់អ្នកអត្ថាធិប្បាយកីឡាប្រណាំងតាមវិទ្យុ BBC ត្រូវបានសម្លាប់ដោយប្រើស្នា នៅក្នុងការវាយប្រហារដែលសង្ស័យថាជា «ការកំណត់​គោលដៅ​»។

បុរសសង្ស័យឈ្មោះ ខាយ ឃ្លីហ្វហ្វត (Kyle Clifford) មកពីក្រុង អែនហ្វៀល (Enfield) ភាគ​ខាង​ជើង​ទីក្រុងឡុងដ៍្រ ត្រូវបានចាប់ខ្លួន​ពាក់ព័ន្ធ​នឹងការស្លាប់​របស់​ស្ត្រីទាំងបី​នាក់​នោះ​នៅ​ក្នុង​ទីក្រុង ប៊ូសស្ហី (Bushey) ភាគខាងជើងទីក្រុងឡុងដ៍្រ កាលពីយប់ថ្ងៃអង្គារ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​និយាយថា ជនរងគ្រោះមានលោកស្រី ខារ៉ុល ហាន់ (Carol Hunt) វ័យ ៦១ ឆ្នាំជាភរិយា​របស់​អ្នក​អត្ថាធិប្បាយកីឡាប្រណាំងនៅវិទ្យុ BBC គឺលោក ចន ហាន់ (John Hunt) និងកូន​ស្រី​ពីរ​នាក់​ឈ្មោះ លូអ៊ីស (Louise) អាយុ ២៥ ឆ្នាំ និង ហាន់ណា (Hannah) អាយុ ២៨ ឆ្នាំ ។

នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ នគរបាលបាននិយាយថា ជនសង្ស័យ ឃ្លីហ្វហ្វត ដែល​ត្រូវបានរកឃើញដោយក្រុមមន្រ្តីនៅក្រុង អែនហ្វៀល «ត្រូវបានគេដឹងថាជាជនបង្កហេតុ» ហើយ​មិនមានជនសង្ស័យបន្ថែមណាម្នាក់កំពុងត្រូវតាមស្វែងរកនោះទេ។ នគរបាលបាននិយាយថា លោក ឃ្លីហ្វហ្វត «កំពុងទទួលបានការព្យាបាលផ្នែកវេជ្ជសាស្រ្ត ហើយ​មាន​របួសជាប់នឹងខ្លួន» ដោយបន្ថែមថាមិនទាន់មានការចាប់ខ្លួនជាផ្លូវការឡើយ។

ប្រមុខ​នគរបាល ចន ស៊ីមសុន (Jon Simpson) បានហៅហេតុការណ៍នោះថាជា «ឧបទ្ទវហេតុ​ដ៏​គួរ​ឱ្យរន្ធត់មួយដែលគេជឿថាពាក់ព័ន្ធនឹងស្នា ប៉ុន្តែអាវុធ​ផ្សេង​ទៀត​ក៏​អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ផង​ដែរ​»។ នៅចក្រភពអង់គ្លេស គេមិនតម្រូវឱ្យមានអាជ្ញាប័ណ្ណដើម្បីទិញ ឬប្រើប្រាស់ស្នានោះទេ ប៉ុន្តែវាខុសច្បាប់ក្នុងការយកតាមខ្លួនទៅទីសាធារណៈដោយគ្មានហេតុផលសមរម្យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm